ណេតាន់យ៉ាហ៊ូ និង ត្រាំ ជជែកគ្នារួចហើយ ខណៈសង្ស័យថា​សង្គ្រា​ម​អ៊ីរ៉ង់​នឹងបន្តសប្ដាហ៍នេះ

អន្តរជាតិះ-ស្ថានភាពនៅអ៊ីរ៉ង់គឺជាប្រធានបទក្ដៅនៃការហៅទូរស័ព្ទរវាងលោកនាយករដ្ឋមន្ត្រីអ៊ីស្រាអែល បេនចាមីន ណេតាន់យ៉ាហ៊ូ និងប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ។

សូមចុច Subscribe Channel Telegram (KTN)ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
https://t.me/topnewsktn

– យោងតាមកាសែត The Times of Israel បានឱ្យដឹងថា ការសន្ទនានេះបានកើតឡើងចំពេលមានរបាយការណ៍ថា សហរដ្ឋអាមេរិក និងអ៊ីស្រាអែល កំពុងរៀបចំចាប់ផ្តើមយុទ្ធនាការយោធាឡើងវិញប្រឆាំងនឹងអ៊ីរ៉ង់។

– របាយការណ៍កាសែតដដែល បន្តថា លោក ណេតាន់យ៉ាហ៊ូ និងលោក ត្រាំ បានពិភាក្សាអំពីលទ្ធភាពនៃការបន្តសង្គ្រាមជាមួយអ៊ីរ៉ង់ក៏ដូចជាលទ្ធផលនៃដំណើរទស្សនកិច្ចថ្មីៗនេះរបស់លោក ត្រាំ ទៅកាន់ប្រទេសចិនផងដែរ។

– ទន្ទឹមនោះ មិនយូរប៉ុន្មាន ក្រោយការសន្ទនា លោក ណេតាន់យ៉ាហ៊ូ បានអំពាវនាវឱ្យមានកិច្ចប្រជុំគណៈរដ្ឋមន្ត្រីសង្គ្រាមអ៊ីស្រាអែល ដែលនឹងត្រូវធ្វើឡើងក្នុងពេលឆាប់ៗ ។

– ទោះជាយ៉ាងណា របាយការណ៍របស់កាសែត មិនបានបញ្ជាក់ថា កិច្ចសន្ទនាតាមទូរស័ព្ទនេះ លើកឡើងពីបញ្ហានៅលីបង់ដែរ ឬយ៉ាងណាទេ៕

 

You might like