អន្តរជាតិះ- យន្តហោះគ្មានមនុស្សបើកវាយប្រហារ (UAV) ដែលត្រូវបានរកឃើញថាធ្លាក់នៅក្នុងប្រទេសលីទុយអានី កាលពីថ្ងៃអាទិត្យ ទំនងជាបាញ់បង្ហោះចេញពីប្រទេសអ៊ុយក្រែន។ នេះបើយោងតាមមជ្ឈមណ្ឌលគ្រប់គ្រងវិបត្តិជាតិរបស់រដ្ឋាភិបាលលីទុយអានី។
សូមចុច Subscribe Channel Telegram (KTN)ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
https://t.me/topnewsktn
– លោក Vilmantas Vitkauskas ប្រធានមជ្ឈមណ្ឌល បានប្រាប់អ្នកយកព័ត៌មានថា យោងតាមទិន្នន័យបឋម ដោយវិនិច្ឆ័យពីអ្វីដែលយើងអាចមើលឃើញពីកម្ទេចកម្ទី វាទំនងជាយន្តហោះគ្មានមនុស្សបើកអ៊ុយក្រែន។

– យន្តហោះគ្មានមនុស្សបើកនេះ បានធ្លាក់នៅភូមិ Samane ក្នុងក្រុង Utena ស្រុកភាគខាងកើតប្រទេសលីទុយអានី។ លោក Vitkauskas បានបញ្ជាក់ថា យន្តហោះគ្មានមនុស្សបើកបានធ្លាក់នៅក្នុងវាលស្រែ។
– ទន្ទឹមនោះ ប្រធានាធិបតីលីទុយអានី លោក Gitanas Nauseda បានព្រមាន កាលពីសប្តាហ៍មុនថា ប្រទេសរបស់លោកយល់ថាការប្រើប្រាស់ដែនអាកាសរបស់ខ្លួនដោយភាគីសង្គ្រាមណាមួយដើម្បីធ្វើប្រតិបត្តិការយោធារួមគ្នាគឺមិនអាចទទួលយកបានទេ ដោយថា យន្តហោះគ្មានមនុស្សបើកណាដែលវង្វេងទិសដៅនឹងត្រូវតែបាញ់ទម្លាក់។
– គួរបញ្ជាក់ថា ជុំវិញបញ្ហាខាងលើនេះ អាជ្ញាធរអ៊ុយក្រែន ធ្លាប់បានចេញមុខសុំទោសផងដែរ ដោយថាជាកំហុសបច្ចេកទេស៕

