កីឡាះ- ការប្រកួតពានរង្វាន់ទាំង៣កម្រិតប្រចាំទ្វីបអាស៊ី សម្រាប់រដូវកាលឆ្នាំ ២០២៥-២០២៦ បានរកឃើងម្ចាស់ជើងឯករួចរាល់ហើយ ដែលមានដូចខាងក្រោមនេះ៖
សូមចុច Subscribe Channel Telegram (KTN)ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
https://t.me/topnewsktn
១- ក្លឹប Al-Ahli ប្រទេសអារ៉ាប់ប៊ីសាអ៊ូឌិត ម្ចាស់ជើងឯកពានរង្វាន់លំដាប់ទី១ទ្វីបអាស៊ី AFC Champions League Elite 2025-2026 ក្រោយយកឈ្នះលើក្រុម FC Machida Zelvia របស់ជប៉ុន ក្នុងលទ្ធផល ១-០ នៅវគ្គផ្តាច់ព្រ័ត្រ។
២- ក្លឹប Gamba Osaka ប្រទេសជប៉ុន ម្ចាស់ជើងឯកពានរង្វាន់លំដាប់ទី២ទ្វីបអាស៊ី AFC Champions League Two 2025-2026 ក្រោយយកឈ្នះលើក្រុម Al-Naser របស់អារ៉ាប់ប៊ីសាអ៊ូឌិត ក្នុងលទ្ធផល ១-០ នៅវគ្គផ្តាច់ព្រ័ត្រ។
៣- ក្លឹប Kuwait SC ប្រទេសគុយវ៉ែត ម្ចាស់ជើងឯកពានរង្វាន់លំដាប់ទី៣ទ្វីបអាស៊ី AFC Challenge League 2025-2026 ក្រោយយកឈ្នះលើក្រុមព្រះខ័នរាជស្វាយរៀង របស់កម្ពុជា ក្នុងលទ្ធផល ៤-៣ វគ្គផ្ដាច់ព្រ័ត្រ៕

