អន្តរជាតិះ- ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ បានព្រមានអ៊ីរ៉ង់ថាពេលវេលាកំពុងដើរទៅមុខ ស្របពេលដែលការចរចាដើម្បីបញ្ចប់សង្គ្រាមបានជាប់គាំង។
សូមចុច Subscribe Channel Telegram (KTN)ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
https://t.me/topnewsktn
– លោក បានបង្ហោះលើវេទិកា Truth Social ថា ពេលវេលាគឺជារឿងដ៏សំខាន់សម្រាប់ពួកគេក្នុងការសម្រេចចិត្តធ្វើអ្វីមួយ បើមិនដូច្នោះទេ ពួកគេនឹងមិនសល់អ្វីទាំងអស់។
– ការបង្ហោះនេះ បានកើតឡើងនៅពេលដែលលោក ត្រាំ ពិភាក្សាជាមួយនាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin Netanyahu កាលពីថ្ងៃអាទិត្យ។
– ទន្ទឹមនឹងនេះ ប្រព័ន្ធផ្សព្វផ្សាយអ៊ីរ៉ង់ រាយការណ៍ថា សហរដ្ឋអាមេរិកបានបរាជ័យក្នុងការឆ្លើយតបរបស់ខ្លួន ចំពោះសំណើចុងក្រោយរបស់ទីក្រុងតេអេរ៉ង់ ដើម្បីបញ្ចប់ជម្លោះ។
– ដោយឡែក ទីភ្នាក់ងារសារព័ត៌មានពាក់កណ្តាលផ្លូវការ Mehr ក៏បានរាយការណ៍ថា កង្វះការសម្របសម្រួលពីទីក្រុងវ៉ាស៊ីនតោននឹងនាំឱ្យមាន «ភាពជាប់គាំងក្នុងការចរចា»។

– សាររបស់លោក ត្រាំ បានបន្ទរការគំរាមកំហែងថា «អរិយធម៌ទាំងមូល» នឹងចប់ លុះត្រាតែអ៊ីរ៉ង់យល់ព្រមលើកិច្ចព្រមព្រៀងដើម្បីបញ្ចប់សង្គ្រាម។
– ប្រធានាធិបតីរូបនេះ បានព្រមានកាលពីដើមសប្តាហ៍នេះថា បទឈប់បាញ់គឺស្ថិតនៅលើការពេញចិត្តចំពោះលក្ខខណ្ឌ ខណៈលោក បានបដិសេធការទាមទាររបស់ទីក្រុងតេអេរ៉ង់ ដោយថា «មិនអាចទទួលយកបានទាំងស្រុង»។
– យោងតាមទីភ្នាក់ងារសារព័ត៌មាន Tasnim ពាក់កណ្តាលផ្លូវការរបស់អ៊ីរ៉ង់ បានបញ្ជាក់ថា សំណើដែលស្នើសម្រាប់អាមេរិក គឺរួមមានការបញ្ចប់សង្គ្រាមភ្លាមៗនៅគ្រប់ទិសទី ដែលសំដៅទៅលើការវាយប្រហារជាបន្តបន្ទាប់របស់អ៊ីស្រាអែលប្រឆាំងនឹងក្រុមហេសបូឡាដែលគាំទ្រដោយអ៊ីរ៉ង់នៅក្នុងប្រទេសលីបង់, ការបញ្ឈប់ការបិទផ្លូវកងទ័ពជើងទឹកអាមេរិកលើកំពង់ផែអ៊ីរ៉ង់ និងការធានាមិនឱ្យមានការវាយប្រហារបន្ថែមទៀតលើអ៊ីរ៉ង់៕

