ត្រាំ មិនចង់មានរឿងជាមួយចិន ដោយសារតែឯករាជ្យភាព​តៃ​វ៉ា​ន់​ទេ

អន្តរជាតិះ – ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បាននិយាយថា លោកមិនចង់បញ្ជាឱ្យយោធាអាមេរិកធ្វើសង្គ្រាមជាមួយប្រទេសចិនទេ ប្រសិនបើតៃវ៉ាន់សម្រេចចិត្តប្រកាសឯករាជ្យ។

សូមចុច Subscribe Channel Telegram (KTN)ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
https://t.me/topnewsktn

– នៅក្នុងបទសម្ភាសន៍ជាមួយ Fox News លោក ត្រាំ បានឆ្លើយសំណួរថា អាមេរិក មិនផ្លាស់ប្តូរជំហរទេ។ ខ្ញុំចង់ឱ្យតៃវ៉ាន់នៅស្ងៀម ហើយខ្ញុំក៏ចង់ឱ្យចិនស្ងប់ស្ងាត់ដូចគ្នា។

– តៃវ៉ាន់ត្រូវបានគ្រប់គ្រងដោយរដ្ឋបាលមូលដ្ឋានរបស់ខ្លួនចាប់តាំងពីឆ្នាំ ១៩៤៩ នៅពេលដែលកងកម្លាំងដែលនៅសេសសល់របស់ Kuomintang ដែលដឹកនាំដោយ Chiang Kai-shek (1887-1975) ត្រូវបានចាញ់ក្នុងសង្គ្រាមស៊ីវិលចិន ហើយបានជ្រកកោននៅលើកោះនេះ។

– មន្ត្រីទីក្រុងប៉េកាំងចាត់ទុកតៃវ៉ាន់ជាខេត្តមួយរបស់សាធារណរដ្ឋប្រជាមានិតចិន។ សហរដ្ឋអាមេរិកបានផ្តាច់ទំនាក់ទំនងការទូតជាមួយតៃវ៉ាន់ក្នុងឆ្នាំ១៩៧៩ ហើយបង្កើតទំនាក់ទំនងជាមួយប្រទេសចិន។ ខណៈពេលដែលទទួលស្គាល់គោលនយោបាយចិនតែមួយ ទីក្រុងវ៉ាស៊ីនតោន នៅតែបន្តរក្សាទំនាក់ទំនងជាមួយរដ្ឋាភិបាលតៃប៉ិ និងផ្គត់ផ្គង់អាវុធដល់កោះនេះ៕

You might like