អ៊ីរ៉ង់ ថាអាមេរិក និងអ៊ីស្រាអែល សុទ្ធតែក្បត់ខ្លួនធ្វើឲ្យអីរ៉ង់ពិបាកទុកចិត្តណាស់

អន្តរជាតិះ – ឯកអគ្គរដ្ឋទូតអ៊ីរ៉ង់ប្រចាំប្រទេសបេឡារុស លោក Alireza Sanei បាននិយាយថា សហរដ្ឋអាមេរិក និងអ៊ីស្រាអែលបានក្បត់ការទូត និងការចរចា ហើយនេះជាមូលហេតុដែលទីក្រុងតេអេរ៉ង់មិនទុកចិត្ត។

– លោក បានលើកឡើងថា យើងជឿជាក់លើការចរចា និងការទូត។ យើងមិនគេចវៀសរឿងនេះទេ យើងនឹងស័្មគ្រចិត្ត។

– លោក Sanei បន្តថា ប៉ុន្តែប្រសិនបើភាគីម្ខាងទៀតចង់បានអ្វីៗគ្រប់យ៉ាងដើម្បីតែផលប្រយោជន៍ពួកគេ ដើម្បីផលប្រយោជន៍ផ្ទាល់ខ្លួន ចង់ឱ្យអ្នកផ្សេងលះបង់អ្វីៗគ្រប់យ៉ាងសម្រាប់ខ្លួនឯង នោះមិនចាត់ទុកថាជាការទូតទេ។

– ឯកអគ្គរដ្ឋទូតអ៊ីរ៉ង់ ក៏បានសង្កត់ធ្ងន់ថា ក្នុងអំឡុងពេលចរចាខែកុម្ភៈ អ៊ីរ៉ង់បានដាក់ចេញសំណើល្អណាស់ទាក់ទងនឹងកម្មវិធីនុយក្លេអ៊ែរ ប៉ុន្តែសហរដ្ឋអាមេរិក និងអ៊ីស្រាអែលបានក្បត់ការទូត និងការចរចា។

– អ្នកការទូតរូបនេះ បានបន្ថែមថា ហើយពួកគេបានក្បត់យើង ដូច្នេះយើងមិនទុកចិត្តអ៊ីស្រាអែល និងអាមេរិកតាមមធ្យោបាយណាមួយទៀតឡើយ។

– សហរដ្ឋអាមេរិក និងអ៊ីស្រាអែល បានចាប់ផ្តើមប្រតិបត្តិការយោធាប្រឆាំងនឹងអ៊ីរ៉ង់នៅថ្ងៃទី ២៨ ខែកុម្ភៈ។ ទីក្រុងតេអេរ៉ង់ បានសម្រេចចិត្តបិទច្រកសមុទ្រ Hormuz ចំពោះកប៉ាល់ដែលមានទំនាក់ទំនងជាមួយសហរដ្ឋអាមេរិក អ៊ីស្រាអែល និងប្រទេសដែលគាំទ្រការឈ្លានពានប្រឆាំងនឹងអ៊ីរ៉ង់។ នៅថ្ងៃទី ៧ ខែមេសា ទីក្រុងវ៉ាស៊ីនតោន បានប្រកាសពីបទឈប់បាញ់រយៈពេល ២ សប្តាហ៍ “ទ្វេភាគី” ជាមួយអ៊ីរ៉ង់៕

You might like