មេទ័ពអ៊ីស្រាអែល ថារង់ចាំតែបទបញ្ជាទេ សង្គ្រាមអ៊ីរ៉ង់នឹងផ្ទុះបន្តទៀត

អន្តរជាតិះ – រដ្ឋមន្ត្រីក្រសួងការពារជាតិអ៊ីស្រាអែល លោក Israel Katz បាននិយាយថា អ៊ីស្រាអែល មិនទាន់បានច្រានចោលការបន្តប្រតិបត្តិការយោធាប្រឆាំងនឹងអ៊ីរ៉ង់នោះទេ ហើយត្រៀមខ្លួនរួចជាស្រេចសម្រាប់សេណារីយ៉ូបែបនេះ។

– លោក Katz បានលើកឡើង នៅក្នុងសុន្ទរកថាមួយថា បេសកកម្មរបស់យើងនៅក្នុងប្រទេសអ៊ីរ៉ង់មិនទាន់ចប់ទេ ហើយយើងត្រៀមខ្លួនរួចជាស្រេចសម្រាប់លទ្ធភាពដែលយើងនឹងត្រូវចាត់វិធានការនាពេលអនាគតដ៏ខ្លីខាងមុខនេះ។

– នៅថ្ងៃទី ២៣ ខែមេសា លោក Katz បាននិយាយរួចហើយថា យោធាអ៊ីស្រាអែលបានត្រៀមខ្លួនរួចជាស្រេចដើម្បីបន្តប្រតិបត្តិការយោធាប្រឆាំងនឹងអ៊ីរ៉ង់ ដោយកត់សម្គាល់ថា អ៊ីស្រាអែលកំពុងរង់ចាំភ្លើងខៀវពីសហរដ្ឋអាមេរិក។

– លោក ក៏បានព្រមានផងដែរថា លើកនេះអ៊ីស្រាអែល ត្រៀមវាយប្រហារទ្រង់ទ្រាយធំបំផុត និងមានបំណងបំផ្លាញសេដ្ឋកិច្ចអ៊ីរ៉ង់ទាំងស្រុងតែម្ដង។

– សហរដ្ឋអាមេរិក និងអ៊ីស្រាអែល បានចាប់ផ្តើមសង្គ្រាមប្រឆាំងនឹងអ៊ីរ៉ង់ នៅថ្ងៃទី ២៨ ខែកុម្ភៈ។ នៅថ្ងៃទី ៧ ខែមេសា ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានប្រកាសបទឈប់បាញ់គ្នាជាមួយសាធារណរដ្ឋអ៊ីស្លាម៕

You might like