នៅសល់​២០ថ្ងៃទៀតដល់ការប្រកួតមិត្តភាពអន្តរជាតិរវាង​កម្ពុជា នឹង​ប៊ូតាន ហើយ

កីឡាះ- គិតត្រឹមថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៦នេះ គឺនៅសល់តែ​២០ថ្ងៃទៀតប៉ុណ្ណោះ នឹងឈានដល់ការប្រកួតមិត្តភាពអន្តរជាតិរវាងក្រុមជម្រើសជាតិកម្ពុជា នឹងក្រុមជម្រើសជាតិប៊ូតាន ​ហើយ ដែលគ្រោងធ្វើឡើងនៅថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០២៦ វេលាម៉ោង ៧:០០នាទីយប់ ពហុកីឡដ្ឋានជាតិ (អូឡាំពិក)។

សូមចុច Subscribe Channel Telegram (KTN)ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
https://t.me/topnewsktn

ចំណែកមួយ១ប្រកួតទៀតជាមួយចិនហុងកុង នៅថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២៦ នៅពហុកីឡដ្ឋានជាតិ (អូឡាំពិក) ដូចគ្នា។ បន្ទាប់ពីការប្រកួតមិត្តភាពទាំងពីរនេះ ក្រុមជម្រើសជាតិកម្ពុជាយើង នឹងធ្វើដំណើរទៅបោះជំរុំនៅប្រទេសជប៉ុន ពីថ្ងៃទី១៤ ដល់ថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៦ ត្រៀមសម្រាប់ការប្រកួតពានរង្វាន់ HYUNDAI CUP 2026 ចាប់ផ្ដើមពីថ្ងៃទី២៤ កក្កដា ដល់ ថ្ងៃទី២៦ សីហា ឆ្នាំ២០២៦ ខាងមុខនេះ៕(កម្ពុជាថ្មី)

 

 

You might like