ភ្នំពេញ ៖ គ្រឿងញៀនបំផ្លាញអនាគតអ្នក និងក្រុមគ្រួសារអ្នក ! ជនសង្ស័យចំនួន ៦៧នាក់ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនក្នុងប្រតិបត្តិការបង្ក្រាបបទល្មើសគ្រឿងញៀនចំនួន ២៣ករណី ទូទាំងប្រទេសនៅថ្ងៃទី១៤ ខែឧសភា ។
សូមចុច Subscribe Channel Telegram (KTN)ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
https://t.me/topnewsktn
ក្នុងចំណោមជនសង្ស័យចំនួន ៦៧នាក់ រួមមាន ៖
+ជួញដូរ ៦ករណី ឃាត់ ២៥នាក់(ស្រី ១នាក់)
+ដឹកជញ្ជូន រក្សាទុក ១២ករណី ឃាត់ ២៤នាក់(ស្រី ០នាក់)
+ចាត់ចែង សម្រួល ១ករណី ឃាត់ ១នាក់(ស្រី ១នាក់)
+ប្រើប្រាស់ ៤ករណី ឃាត់ ១៧នាក់(ស្រី ០នាក់)។
វត្ថុតាងដែលចាប់យកសរុបក្នុងថ្ងៃទី១៤ ខែឧសភា រួមមាន ៖
-មេតំហ្វេតាមីន(Ice)= ៦៨៥,៧៧ក្រាម។
-មេតំហ្វេតាមីន(Wy)= ២,៧៣ក្រាម។
លទ្ធផលខាងលើ ១១អង្គភាព បានចូលរួមបង្ក្រាប ៖
នគរបាល ៖ ៦អង្គភាព
១ / កំពង់ឆ្នាំង៖ ជួញដូរ ១ករណី ឃាត់ ១នាក់ រក្សាទុក ២ករណី ឃាត់ ៤នាក់ ចាប់យកIce ១៨,៦១ក្រាម និងWy ២,៧៣ក្រាម។
២ / កំពង់ធំ៖ ជួញដូរ ១ករណី ឃាត់ ៣នាក់ រក្សាទុក ២ករណី ឃាត់ ២នាក់ ចាត់ចែង ១ករណី ឃាត់ ១នាក់ ស្រី ១នាក់ ប្រើប្រាស់ ៣ករណី ឃាត់ ១៦នាក់ ចាប់យកIce ១៤៤,៨៣ក្រាម។
៣ / កណ្តាល៖ រក្សាទុក ២ករណី ឃាត់ ២នាក់ ចាប់យកIce ១,៧៦ក្រាម។
៤ / កោះកុង៖ រក្សាទុក ១ករណី ឃាត់ ២នាក់ ចាប់យកIce ០,៦៨ក្រាម។
៥ / សៀមរាប៖ ជួញដូរ ១ករណី ឃាត់ ៧នាក់ រក្សាទុក ១ករណី ឃាត់ ៣នាក់ ចាប់យកIce ១០៣,៣២ក្រាម។
៦ / តាកែវ៖ ជួញដូរ ១ករណី ឃាត់ ៦នាក់ ស្រី ១នាក់ រក្សាទុក ១ករណី ឃាត់ ៦នាក់ និងអនុវត្តន៍ដីកា ៣ករណី ចាប់ ១នាក់ ចាប់យកIce ៣១,៦២ក្រាម។
កងរាជអាវុធហត្ថ ៖ ៥អង្គភាព
១ / កំពង់ស្ពឺ៖ រក្សាទុក ១ករណី ឃាត់ ១នាក់ ចាប់យកIce ០,៣៤ក្រាម។
២ / ក្រចេះ៖ រក្សាទុក ១ករណី ឃាត់ ១នាក់ ចាប់យកIce ៦,៦២ក្រាម។
៣ / ព្រះសីហនុ៖ ប្រើប្រាស់ ១ករណី ឃាត់ ១នាក់។
៤ / ស្វាយរៀង៖ ជួញដូរ ១ករណី ឃាត់ ៣នាក់ រក្សាទុក ១ករណី ឃាត់ ៣នាក់ ចាប់យកIce ៣៤,១០ក្រាម។
៥ / តាកែវ៖ ជួញដូរ ១ករណី ឃាត់ ៥នាក់ ចាប់យកIce ៣៤៣,៨៩ក្រាម។

