អន្តរជាតិះ – រុស្ស៊ី បានបាញ់បង្ហោះយន្តហោះគ្មានមនុស្សបើក (ដ្រូន) យ៉ាងហោចណាស់ ៨០០ គ្រឿង ក្នុងប្រតិបត្តិការដ៏ខ្លាំងមួយទៅលើតំបន់ប្រហែល ២០ នៃប្រទេសអ៊ុយក្រែន កាលពីថ្ងៃពុធ ដោយសម្លាប់មនុស្សយ៉ាងហោចណាស់ ៦ នាក់ និងរបួសរាប់សិបនាក់ រួមទាំងកុមារផងដែរ។
សូមចុច Subscribe Channel Telegram (KTN)ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
https://t.me/topnewsktn
– លោក Zelanskyy បានបង្ហោះលើ Telegram ថា យន្តហោះគ្មានមនុស្សបើករុស្ស៊ី បានសំកាំងរយៈពេលជាច្រើនម៉ោងនៅក្នុងរដ្ឋធានីគៀវ, ទីក្រុង Lviv ភាគខាងលិចជិតប្រទេសប៉ូឡូញ និងកំពង់ផែ Odesa នៅលើសមុទ្រខ្មៅ ក្នុងចំណោមតំបន់លំនៅដ្ឋានប្រជាជនផ្សេងទៀត។
– លោក Zelenskyy បាននិយាយថា ទាហានរបស់យើងកំពុងការពារទឹកដី ប៉ុន្តែគោលដៅជាក់ស្តែងរបស់រុស្ស៊ីគឺផ្ដោតលើផ្លូវអាកាស ខណៈដែលការយាយីនៅតែបន្ត។
– ទន្ទឹមនោះ លោក បានព្រមានថា ការវាយប្រហារតាមអាកាស និងមីស៊ីលផ្លោងអាចកើតឡើង បន្ទាប់ពីការបាញ់បង្ហោះយន្តហោះគ្មានមនុស្សបើកនេះ។
– លោក បានលើកឡើង នៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមថា វាគឺជាការវាយប្រហារដ៏យូរបំផុត និងធំមួយរបស់រុស្ស៊ីប្រឆាំងនឹងអ៊ុយក្រែន មិនធ្លាប់មាន។
– គួរបញ្ជាក់ថា លោក Zelenskyy បានចាត់ទុកការសកម្មភាពនេះថាយូរ និងខ្លាំងក្លាមិនធ្លាប់មានរបស់រុស្ស៊ីលើអ៊ុយក្រែន តាមរយៈយន្តហោះគ្មានមនុស្សបើក៕
