កីឡាះ- ក្លឹបបាល់ទាត់ព្រះខ័នរាជស្វាយរៀង បានត្រឹមជើងឯករងការប្រកួតកីឡាបាល់ទាត់ជើងឯកក្លឹបលំដាប់ទី៣អាស៊ី ២០២៥-២០២៦ ក្រោយចាញ់ក្លឹបម្ចាស់ផ្ទះ Al Kuwait SC ៣ទល់នឹង៤ នៅពហុកីឡដ្ឋាន Jaber Al Ahmad International។
សូមចុច Subscribe Channel Telegram (KTN)ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
https://t.me/topnewsktn
– នេះជាជើងឯករងលើកទី២ហើយ របស់ព្រះខ័នរាជស្វាយរៀងក្នុងព្រឹត្តិការណ៍នេះ។ ព្រះខ័នរាជស្វាយរៀង នឹងធ្វើដំណើរមកដល់ព្រះរាជាណាចក្រកម្ពុជាវិញនៅល្ងាចថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៦ ហើយថ្ងៃទី១៧ ខែដដែលត្រូវលេងប្រកួតចុងក្រោយលីគកំពូលកម្ពុជាមួយភ្នំពេញ និងទទួលពានលីគកំពូលនៅថ្ងៃនោះ។
– ជាមួយគ្នានោះដែរកីឡាករខ្សែប្រយុទ្ធព្រះខ័នរាជស្វាយរៀង Peprah Kwame ទទួលបានពានរង្វាន់កីឡាករទាត់បញ្ចូលទីច្រើនជាងគេ ក្នុង AFC Challenge League រដូវកាល ២០២៥-២០២៦ ជាមួយគ្រាប់បាល់៨គ្រាប់៕
