លោក Pep ប្រាប់​រឿងដែលព្រះ​ខ័ន​រាជ ​​ត្រូវ​ប្រុង​ប្រយ័ត្ន​បំផុត​ពេល​ប៉ះ Kuwait SC

កីឡាះ- ការប្រកួត​វគ្គ​ផ្តាច់​ព្រ័ត្រ​ពាន​រង្វាន់ AFC Challenge League រវាងក្រុមម្ចាស់ផ្ទះ Kuwait SC និងក្រុមព្រះខ័នរាជស្វាយរៀង នឹងធ្វើឡើង​នៅ​យប់​ថ្ងៃ​ទី​១៣ ខែ​ឧសភា ឆ្នាំ ២០២៦ ស្អែកនេះ នៅ​ប្រទេស​គុយវ៉ែត វេលាម៉ោង១១៖៤៥នាទីយប់(ម៉ោងនៅកម្ពុជា)។

សូមចុច Subscribe Channel Telegram (KTN)ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
https://t.me/topnewsktn

– ចំពោះការប្រកួតនេះអតីត​គ្រូ​បង្វឹក​ព្រះ​ខ័ន​រាជស្វាយរៀង លោក Pep Muñoz បានបង្ហាញការ​ចាប់​អារម្មណ៍យ៉ាង​ខ្លាំងដោយលោក ​​បាន​គិត​ថា ក្រុម Kuwait ក្នុង​នាម​ជា​ម្ចាស់​ផ្ទះ ប្រាកដ​ជា​ចាប់​ផ្តើម​ការ​ប្រកួត​ដោយទំនុក​ចិត្ត ប៉ុន្តែ​ព្រះ​ខ័ន​រាជ​ស្វាយរៀង មាន​លក្ខណៈ​ពិសេស​នៃ​ការ​លេង​ផ្ទាល់​ខ្លួន។

– លោក Pep Muñoz បាន​ប្រាប់​៖«​វា​ជា​ការ​ប្រកួត​វគ្គ​ផ្តាច់​ព្រ័ត្រ ហើយ​ក្រុម​ទាំង​ពីរ​សុទ្ធ​តែ​ធ្លាប់​ប្រកួត​វគ្គ​ផ្តាច់​ព្រ័ត្រ​ដូច​គ្នា​កាល​ពី​មុន ដូច្នេះ​ពួក​គេ​មាន​​​អារម្មណ៍​​បែប​ណា​ក្នុង​វគ្គ​​ផ្តាច់​ព្រ័ត្រ​រួច​ទៅ​ហើយ​។ ក្រុម Kuwait ជា​ម្ចាស់​ផ្ទះ ច្បាស់​ណាស់ ពួក​គេ​នឹង​ចាប់​ផ្តើម​ការ​ប្រកួត​ពោរពេញ​ដោយ​ទំនុក​ចិត្ត​ជាង​ ប៉ុន្តែ ព្រះ​ខ័ន​រាជ​ស្វាយរៀង នឹង​ព្យាយាម​​លេង​តាម​ស្ទីល​របស់​ខ្លួន។ របៀប​លេង​ផ្ទាល់​ខ្លួន​នោះ​ហើយ​ជា​អាវុធ​ដ៏​ល្អ​បំផុត»។

– ​លោកបាន​លើក​ឡើង​ទៀត​ថា ៖«​ការ​គ្រប់​គ្រង​បាល់​​គឺ​សំខាន់​ ប៉ុន្តែ​ការ​ធ្វើ​ប្រុង​ប្រយ័ត្ន​មិន​ឲ្យ​កើត​មាន​កំហុស និង​ការ​បញ្ចប់​ទី​ឲ្យ​ច្បាស់​ជា​​រឿង​រឹត​តែ​សំខាន់​។ ក្រុម Kuwait ​មាន​កីឡាករ​បរទេស​​ល្អ ប៉ុន្តែ ព្រះ​ខ័ន​រាជ​ស្វាយរៀង​ ជា​ក្រុម​មួយ ដែល​មាន​របៀប​លេង​ផ្ទាល់​ខ្លួន​របស់​ពួក​គេ ហើយ​ពួក​គេ​អាច​គ្រប់​គ្រង​ការ​ប្រកួត និង​បង្កើត​ឱកាស​ដើម្បី​រក​គ្រាប់​បាល់ ប៉ុន្តែ​រឿង​សំខាន់​មួយ​ដែល​​ត្រូវ​ប្រុង​ប្រយ័ត្ន​មែន​​ទែន​គឺ មិន​ត្រូវ​​បណ្តោយ​ឲ្យ Kuwait ​វាយ​បកបានដាច់​ខាត»៕(ដកស្រង់ពី៖ កម្ពុជាថ្មី)

 

 

You might like