ត្រាំ ព្រមាននឹងឱ្យយោធាធ្វើទុក្ខច្រក Hormuz កាន់តែធ្ងន់ធ្ងរជាងមុន

អន្តរជាតិះ- ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ បាននិយាយថា ទីក្រុងវ៉ាស៊ីនតោនអាចនឹងបន្តប្រតិបត្តិការយោធានៅច្រកសមុទ្រ Hormuz ហើយថែមទាំងចាត់វិធានការធ្ងន់ធ្ងរជាងនេះប្រឆាំងនឹងអ៊ីរ៉ង់។

សូមចុច Subscribe Channel Telegram (KTN)ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
https://t.me/topnewsktn

– នៅក្នុងបទសម្ភាសន៍ជាមួយ CBS News មេដឹកនាំអាមេរិករូបនេះ បានលើកឡើងថា ការគ្រប់គ្រងប្រកបដោយប្រសិទ្ធភាពលើច្រកសមុទ្រ Hormuz គឺជា «អាវុធតែមួយគត់» របស់ទីក្រុងតេអេរ៉ង់។ ដូច្នេះ យើងនឹងធ្វើយ៉ាងណាបើកច្រកសមុទ្រនេះ ក្រោមប្រតិបត្តិការ “Project Freedom” ។

– នៅពេលសួរថាតើទីក្រុងវ៉ាស៊ីនតោនមានបំណងបន្តធ្វើសកម្មភាពរំដោះកប៉ាល់ទៀតទេ, លោក ង្រាំ ឆ្លើយថា “ខ្ញុំមិនដឹងទេ តែប្រហែលខ្លាំងជាងនេះទៀត”។

– ក្នុងពេលជាមួយគ្នានេះ លោក ត្រាំ បានរិះគន់ម្តងទៀតចំពោះការឆ្លើយតបរបស់អ៊ីរ៉ង់ ដោយកត់សម្គាល់ថាវា «មិនអាចទទួលយកបានទាំងស្រុង»។

– លោក បានបន្ថែមថា វាជាការឆ្លើយតបដែលមិនអាចទទួលយកបាន ជាការឆ្លើយតបដ៏ល្ងង់ខ្លៅមួយ តាមពិតទៅ ការឆ្លើយតបបែបនេះគឺសម្រាប់តែអ្នកដែលមិនដឹងថានឹងមានហានិភ័យណាមួយកំពុងកើតឡើងទេ។

– សហរដ្ឋអាមេរិក និងអ៊ីស្រាអែល បានចាប់ផ្តើមប្រតិបត្តិការយោធាប្រឆាំងនឹងអ៊ីរ៉ង់ នៅថ្ងៃទី ២៨ ខែកុម្ភៈ។ ដោយឡែក កាលពីថ្ងៃទី ៧ ខែមេសាលោកប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ បានប្រកាសបទឈប់បាញ់រយៈពេល ២ សប្តាហ៍ជាមួយអ៊ីរ៉ង់។

– នៅថ្ងៃទី ១១ ខែមេសា ភាគីទាំងពីរបានធ្វើកិច្ចចរចាជាច្រើនជុំនៅក្នុងរដ្ឋធានីអ៊ីស្លាម៉ាបាដរបស់ប្រទេសប៉ាគីស្ថាន។ ទោះជាយ៉ាងណា ទាំងទីក្រុងតេអេរ៉ង់ និងទីក្រុងវ៉ាស៊ីនតោន មិនបានឯកភាពគ្នាលើដំណោះស្រាយរយៈពេលវែងចំពោះជម្លោះដោយសារតែការមិនចុះសម្រុងគ្នាជាច្រើន៕

 

 

You might like