រុស្ស៊ី ចោទអ៊ុយក្រែនពីបទរំលោភបទឈប់បាញ់ជាង ២ ម៉ឺនដង ក្នុងរយៈពេល ៣ ថ្ងៃ

អន្តរជាតិះ- កាលពីថ្ងៃចន្ទ រដ្ឋាភិបាលទីក្រុងមូស្គូ បានចោទប្រកាន់ផ្លូវការលើទីក្រុងគៀវដោយថា បានរំលោភបទឈប់បាញ់រយៈពេល ៣ ថ្ងៃដែលចូលជាធរមាន។ យោងតាមអាជ្ញាធររុស្ស៊ី អះអាងថាអ៊ុយក្រែន បំពានបទឈប់បាញ់ចំនួន ២៣,៨០២ ដងនៅទូទាំងតំបន់។

សូមចុច Subscribe Channel Telegram (KTN)ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
https://t.me/topnewsktn

– ក្រសួងការពារជាតិរុស្ស៊ី បានឱ្យដឹងថា ក្រុមប្រដាប់អាវុធអ៊ុយក្រែន បានធ្វើការវាយប្រហារដោយប្រើយន្តហោះគ្មានមនុស្សបើក និងបាញ់ផ្លោងទៅលើទីតាំងយោធារុស្ស៊ី។

– ក្រសួងដដែល បានលើកឡើងក្នុងសេចក្តីថ្លែងការណ៍មួយថា ក្នុងរយៈពេល ២៤ ម៉ោងកន្លងមកនេះ កងកម្លាំងអ៊ុយក្រែន បើកការវាយប្រហារចំនួន ១២ លើក និងបាញ់ផ្លោងចំនួន ៧៦៧ ដងប្រឆាំងនឹងទីតាំងរបស់រុស្ស៊ី ដោយប្រើប្រព័ន្ធរ៉ុក្កែតបាញ់ច្រើនគ្រាប់ កាំភ្លើងធំ និងកាំភ្លើងត្បាល់។ ពួកគេក៏បានបើកការវាយប្រហារដោយយន្តហោះគ្មានមនុស្សបើកចំនួន ៦,៩០៥ លើកផងដែរ។

– កងកម្លាំងអ៊ុយក្រែន ក៏បានកំណត់គោលដៅលើទីតាំងស៊ីវិលនៅក្នុងតំបន់ Belgorod របស់រុស្ស៊ីជាមួយនឹងយន្តហោះគ្មានមនុស្សបើកចំនួន ១៨ គ្រឿង ដែលធ្វើឱ្យពលរដ្ឋ ២ នាក់រងរបួសផងដែរ។

– ទន្ទឹមនោះ កងទ័ពរុស្ស៊ី ក៏បានឆ្លើយតបដោយបាញ់តបវិញលើប្រព័ន្ធរ៉ុក្កែតបាញ់ច្រើនគ្រាប់ ទីតាំងកាំភ្លើងធំ និងកាំភ្លើងត្បាល់ ព្រមទាំងបំផ្លាញប៉ុស្តិ៍បញ្ជាការ និងទីតាំងបាញ់បង្ហោះយន្តហោះគ្មានមនុស្សបើកអ៊ុយក្រែនផងដែរ។

– លើសពីនេះ ប្រព័ន្ធការពារដែនអាកាសរុស្ស៊ី បានបាញ់ទម្លាក់យន្តហោះគ្មានមនុស្សបើកស្លាបថេរចំនួន ៨៥ គ្រឿងតាមបណ្តោយខ្សែត្រៀមជួរមុខ។

– គួរបញ្ជាក់ថា រុស្ស៊ី និងអ៊ុយក្រែន កាលពីថ្ងៃសុក្រ បានព្រមព្រៀងគ្នាលើបទឈប់បាញ់ ចាប់ពីថ្ងៃសៅរ៍ដល់ថ្ងៃច័ន្ទ សម្រាប់ការប្រារព្ធទិវាជ័យជំនះក្នុងសង្គ្រាមលោកលើកទី ២។

– ទោះជាយ៉ាងណា កាលពីថ្ងៃអាទិត្យសប្ដាហ៍មុន រុស្ស៊ី និងអ៊ុយក្រែន បានចោទប្រកាន់គ្នាទៅវិញទៅមកពីបទរំលោភលើបទឈប់បាញ់រយៈពេល ៣ ថ្ងៃ ដែលចូលជាធរមាន៕

 

You might like