អ៊ីស្រាអែល សង្ងំបង្កើតមូលដ្ឋានទ័ពសម្ងាត់នៅអ៊ីរ៉ាក់ ទុកទម្លាក់គ្រាប់លើអ៊ីរ៉ង់

អន្តរជាតិះ- របាយការណ៍របស់កាសែត Wall Street Journal ដោយដកស្រង់សម្តីមន្ត្រីអាមេរិកដែលដឹងពីបញ្ហានេះ បាននិយាយថា អ៊ីស្រាអែល បានសាងសង់បន្ទាយយោធាមួយដោយសម្ងាត់នៅវាលខ្សាច់ក្នុងប្រទេសអ៊ីរ៉ាក់ ដើម្បីគាំទ្រយុទ្ធនាការផ្លូវអាកាសប្រឆាំងនឹងអ៊ីរ៉ង់។

សូមចុច Subscribe Channel Telegram (KTN)ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
https://t.me/topnewsktn

– មូលដ្ឋានសម្ងាត់នេះ ត្រូវបានបង្កើតឡើងភ្លាមៗមុនពេលសហរដ្ឋអាមេរិក និងអ៊ីស្រាអែលចាប់ផ្តើមយុទ្ធនាការយោធាប្រឆាំងអ៊ីរ៉ង់ កាលពីចុងខែកុម្ភៈ។ នេះបើយោងតាមរបាយការណ៍។

– ទោះជាយ៉ាងណា មានរបាយការណ៍ថា សហរដ្ឋអាមេរិក បានដឹងអំពីការដំឡើងមូលដ្ឋាននេះ ដែលជាទីតាំងរបស់កងកម្លាំងពិសេសអ៊ីស្រាអែល បម្រើការជាមជ្ឈមណ្ឌលភស្តុភារសម្រាប់កងទ័ពអាកាសអ៊ីស្រាអែល និងបានរៀបចំក្រុមស្វែងរក និងជួយសង្គ្រោះក្នុងករណីដែលអាកាសយានិកអ៊ីស្រាអែលត្រូវបានបាញ់ទម្លាក់។

– មូលដ្ឋាននេះ មិនមានអ្នកចាប់អារម្មណ៍ថាជារបស់អ៊ីស្រាអែលទេ ដោយអ្នកគង្វាលចៀមម្នាក់ក្នុងតំបន់នោះ បានសង្កេតឃើញពីសកម្មភាពយោធាមិនធម្មតា រួមទាំងការហោះហើរឧទ្ធម្ភាគចក្រ ក៏ជូនដំណឹងទៅអាជ្ញាធរអ៊ីរ៉ាក់។

– ជុំវិញបញ្ហាខាងលើ អាជ្ញាធរអ៊ីរ៉ាក់ ក៏សម្ដែងក្ដីព្រួយបារម្ភផងដែរ ដោយថា មានកងកម្លាំងមួយកំពុងមានវត្តមានលើទឹកដីរបស់យើងមុនពួកគេឈ្លានពាន។

– ដោយឡែក អ៊ីស្រាអែល បានអះអាងថា កងកម្លាំងពីសេសកំពុងអនុវត្តផែនការនៅទីនោះ អំឡុងសង្គ្រាមជាមួយអ៊ីរ៉ង់៕

 

 

You might like