លទ្ធផលបង្ក្រាបបទល្មើសគ្រឿងញៀនទូទាំងប្រទេសថ្ងៃទី១១ ឧសភា ចំនួន ១៥ករណី ឃាត់ខ្លួនជនពាក់ព័ន្ធចំនួន ៤២នាក់

ភ្នំពេញ ៖ គ្រឿងញៀនបំផ្លាញអនាគតអ្នក និងក្រុមគ្រួសារអ្នក ! ជនសង្ស័យចំនួន ៤២នាក់ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនក្នុងប្រតិបត្តិការបង្ក្រាបបទល្មើសគ្រឿងញៀនចំនួន ១៥ករណី ទូទាំងប្រទេសនៅថ្ងៃទី១១ ខែឧសភា ។

សូមចុច Subscribe Channel Telegram (KTN)ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
https://t.me/topnewsktn

ក្នុងចំណោមជនសង្ស័យចំនួន ៤២នាក់ រួមមាន ៖
+ជួញដូរ ៤ករណី ឃាត់ ១៥នាក់ (ស្រី ១នាក់)
+ដឹកជញ្ជូន រក្សាទុក ១០ករណី ឃាត់ ២៦នាក់ (ស្រី ២នាក់)
+ប្រើប្រាស់ ១ករណី ឃាត់ ១នាក់ (ស្រី ០នាក់)។

វត្ថុតាងដែលចាប់យកសរុបក្នុងថ្ងៃទី១១ ខែឧសភា រួមមាន ៖
-មេតំហ្វេតាមីន(Ice)= ២១៨,២៨ក្រាម។
-មេតំហ្វេតាមីន(Wy)= ១,៨៧ក្រាម។
-កេតាមីន(Ke)= ៦៣២,២០ក្រាម។
-អុិចស្តាសុី(mdma)= ៤០,០ក្រាម។

លទ្ធផលខាងលើ ១១អង្គភាព បានចូលរួមបង្ក្រាប ៖

នគរបាល ៖ ៥អង្គភាព
១ / មន្ទីរ៖ រក្សាទុក ១ករណី ឃាត់ ២នាក់ ចាប់យកIce ១,៤៥ក្រាម។
២ / កំពង់ឆ្នាំង៖ ជួញដូរ ២ករណី ឃាត់ ៣នាក់ រក្សាទុក ១ករណី ឃាត់ ៣នាក់ ចាប់យកIce ៧៦,៤៦ក្រាម។
៣ / កណ្តាល៖ រក្សាទុក ២ករណី ឃាត់ ៦នាក់ ចាប់យកIce ០,៨២ក្រាម។
៤ / ក្រចេះ៖ រក្សាទុក ២ករណី ឃាត់ ៥នាក់ ចាប់យកIce ១,១០ក្រាម។
៥ / សៀមរាប៖ រក្សាទុក ១ករណី ឃាត់ ២នាក់ និងអនុវត្តន៍ដីកា ១ករណី ចាប់ ១នាក់ ចាប់យកIce ០,១៦ក្រាម។

កងរាជអាវុធហត្ថ ៖ ៦អង្គភាព
១ / កណ្តាល៖ រក្សាទុក ១ករណី ឃាត់ ២នាក់ ស្រី ១នាក់។
២ / ក្រចេះ៖ រក្សាទុក ១ករណី ឃាត់ ៤នាក់ ចាប់យកIce ៥,១៦ក្រាម។
៣ / សៀមរាប៖ ប្រើប្រាស់ ១ករណី ឃាត់ ១នាក់។
៤ / ស្វាយរៀង៖ ជួញដូរ ១ករណី ឃាត់ ២នាក់ ចាប់យកIce ១១,៦០ក្រាម, Ke ៦៣២,២០ក្រាម និងMDMA ៤០,០ក្រាម។
៥ / តាកែវ៖ ជួញដូរ ១ករណី ឃាត់ ១០នាក់ ស្រី ១នាក់ ចាប់យកIce ១១៨,៦៩ក្រាម និងWy ១,៨៧ក្រាម។
៦ / ត្បូងឃ្មុំ៖ រក្សាទុក ១ករណី ឃាត់ ២នាក់ ចាប់យកIce ២,៨៤ក្រាម។

 

You might like