អន្តរជាតិះ – មេដឹកនាំកំពូលអ៊ីរ៉ង់ លោក Mojtaba Khamenei បានចេញការណែនាំថ្មីដល់យោធាស្តីពីការទប់ស្កាត់សត្រូវ ក្នុងអំឡុងពេលជួបជាមួយមេបញ្ជាការនៃទីស្នាក់ការកណ្តាល Khatam al-Anbiya នៃកងកម្លាំងប្រដាប់អាវុធអ៊ីរ៉ង់ លោក Ali Abdollahi។
– យោងតាមទូរទស្សន៍រដ្ឋ SNN បានរាយការណ៍ថា បទបញ្ជារបស់មេដឹកនាំកំពូលរួមមានជំហានសម្រាប់ការតស៊ូយ៉ាងម៉ឺងម៉ាត់ប្រឆាំងនឹងសត្រូវរបស់អ៊ីរ៉ង់។
សូមចុច Subscribe Channel Telegram (KTN)ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
https://t.me/topnewsktn
– ទន្ទឹមនោះ លោក Abdollahi បានធានាថា កងកម្លាំងប្រដាប់អាវុធមានភក្ដីភាពយ៉ាងពេញលេញ និងត្រៀមខ្លួនរួចជាស្រេចដើម្បីការពារអធិបតេយ្យភាព និងផលប្រយោជន៍ជាតិរបស់ប្រទេស។
– សហរដ្ឋអាមេរិក និងអ៊ីស្រាអែល បានចាប់ផ្តើមប្រតិបត្តិការយោធាប្រឆាំងនឹងអ៊ីរ៉ង់ នៅថ្ងៃទី ២៨ ខែកុម្ភៈ។ ដោយឡែក កាលពីថ្ងៃទី ៧ ខែមេសា លោកប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ បានប្រកាសបទឈប់បាញ់រយៈពេល ២ សប្តាហ៍ជាមួយអ៊ីរ៉ង់។
– នៅថ្ងៃទី ១១ ខែមេសា ភាគីទាំងពីរបានធ្វើកិច្ចចរចាជាច្រើនជុំនៅក្នុងរដ្ឋធានីអ៊ីស្លាម៉ាបាដរបស់ប្រទេសប៉ាគីស្ថាន។ ទោះជាយ៉ាងណា ទាំងទីក្រុងតេអេរ៉ង់ និងទីក្រុងវ៉ាស៊ីនតោន មិនបានឯកភាពគ្នាលើដំណោះស្រាយរយៈពេលវែងចំពោះជម្លោះដោយសារតែការមិនចុះសម្រុងគ្នាជាច្រើន៕
