អន្តរជាតិះ- ប្រធានាធិបតីលោក ដូណាល់ ត្រាំ បានច្រានចោលការឆ្លើយតបរបស់អ៊ីរ៉ង់ចំពោះសំណើរបស់សហរដ្ឋអាមេរិកក្នុងការបញ្ចប់សង្គ្រាមថា “មិនអាចទទួលយកបានទាំងស្រុង”។
សូមចុច Subscribe Channel Telegram (KTN)ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
https://t.me/topnewsktn
– ទីភ្នាក់ងារសារព័ត៌មាន Tasnim ពាក់កណ្តាលផ្លូវការរបស់អ៊ីរ៉ង់ រាយការណ៍ថា ទីក្រុងតេអេរ៉ង់ បានឆ្លើយតបសំណើអាមេរិកដែលផ្ញើតាមរយៈប្រទេសប៉ាគីស្ថានដែលជាអ្នកសម្របសម្រួល រួមមាន ការបញ្ចប់សង្គ្រាមភ្លាមៗនៅគ្រប់ទិសទី ការបញ្ឈប់ការបិទផ្លូវកងទ័ពជើងទឹករបស់សហរដ្ឋអាមេរិក និងការធានាមិនឱ្យមានការវាយប្រហារបន្ថែមទៀតលើអ៊ីរ៉ង់។
– ទោះមានបទឈប់បាញ់ដែលមានបំណងសម្រួលដល់ការចរចាដើម្បីបញ្ចប់សង្គ្រាមដែលបានចាប់ផ្តើមដោយសហរដ្ឋអាមេរិក និងអ៊ីស្រាអែលក្នុងខែកុម្ភៈ ត្រូវបានគេសង្កេតឃើញយ៉ាងទូលំទូលាយ នៅតែមានការបាញ់ប្រហារម្តងម្កាល។
– ទោះជាយ៉ាងណា កាលពីដើមសប្តាហ៍នេះ លោក ត្រាំ ក៏បាននិយាយម្តងទៀតថា សង្គ្រាមនៅអ៊ីរ៉ង់នឹង “បញ្ចប់យ៉ាងឆាប់រហ័ស”។ ប៉ុន្តែនាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin Netanyahu បានលើកឡើងថា ឃ្លាំងស្តុកអ៊ុយរ៉ាញ៉ូមដែលចម្រាញ់របស់អ៊ីរ៉ង់ត្រូវតែកម្ទេច មុនពេលសង្គ្រាមប្រឆាំងនឹងអ៊ីរ៉ង់អាចត្រូវបានចាត់ទុកថាចប់។
– លោក Netanyahu បានព្រមានថា នឹងមិនឱ្យអ៊ីរ៉ង់ មានទីតាំងចម្រាញ់អ៊ុយរ៉ាញ៉ូមទៀតឡើយ ពេលសង្គ្រាមបញ្ចប់។
– នៅថ្ងៃអាទិត្យ ប្រធានាធិបតីអ៊ីរ៉ង់ លោក Masoud Pezeshkian មិនបានយោងដោយផ្ទាល់ទៅលើសំណើនេះទេ ប៉ុន្តែបាននិយាយថា យើងនឹងមិនឱនក្បាលនៅចំពោះមុខសត្រូវឡើយ ហើយប៉ុន្តែការសន្ទនា ឬការចរចា វាមិនមានន័យថាចុះចាញ់នោះទេ៕
