ព្រះខ័នរាជ និង Kuwait SC មានកីឡាករបរទេស៨រូបដូចគ្នាសម្រាប់វគ្គ​ផ្តាច់​ព្រ័ត្រពាន ACGL

កីឡាះ- ក្រុម​ព្រះ​ខ័ន​រាជ​ស្វាយរៀង និង Kuwait SC មាន​កីឡាករ​បរទេស ៨ នាក់​ស្មើ​គ្នា​សម្រាប់វគ្គ​ផ្តាច់​ព្រ័ត្រ ពាន​រង្វាន់​អាស៊ី AFC Challenge League នៅ​ថ្ងៃ​ទី​១៣ ខែ​ឧសភា ឆ្នាំ ២០២៦ វេលា​ម៉ោង ១១:៤៥ នាទី​យប់ (ម៉ោងនៅ​កម្ពុជា) ។

– សម្រាប់សមាភាពកីឡាករបរទេសរបស់ក្រុម Kuwait SC រួមមានខ្សែ​ការពារ​​ ២ នាក់គឺ​ Arsene Zola ​សញ្ជាតិ​កុងហ្គោ និង Ali Pourdara ​សញ្ជាតិ​អ៊ីរ៉ង់, ​ខ្សែ​បម្រើ​បរទេស ៣ នាក់​គឺកីឡាករ Amro Abdelfatah (​អេហ្ស៊ីប), Idrissa Doumbia (កូតឌឺវ័រ) និង កីឡាករ Mehdi Berrahma (ម៉ារ៉ុក) ហើយ​ក៏​មាន​ខ្សែ​ប្រយុទ្ធ​បរទេស ៣​ នាក់​ដែរ​គឺ​កីឡាករ Mohamed Marhoon (បារ៉ែន), Ahmed Alaa (អេហ្ស៊ីប) និង​កីឡាករ Taha Yassine Khenissi (ទុយនេស៊ី)។

– ចំណែក ព្រះ​ខ័ន​រាជ​ស្វាយរៀង​ មាន​ខ្សែ​ការពារ​បរទេស​ ១ នាក់​គឺ កីឡាករម៉ារ៉ុក​ Faris Hammouti, ខ្សែ​ប្រើ​ជប៉ុន​ ២ នាក់​គឺ Takashi Odawara និង Ryo Fujii និង​​មាន​ខ្សែ​ប្រយុទ្ធ​បរទេស ៥ នាក់​គឺកីឡាករហ្គាណា Kwame Peprah, កីឡាករព័រទុយហ្គាល់ Tiago Alves, ​កីឡាករ​ស្កុតឡែន Connor Shields, ខ្សែ​ប្រយុទ្ធ​ប្រេស៊ីល Cristian Roque និង Patrick Robson៕(កម្ពុជាថ្មី)

 

 

You might like