អ៊ីរ៉ង់ ឌឺអាមេរិកថាកំពុង «ផ្សងព្រេងយោធាដោយមិនប្រុងប្រយ័ត្ន» នៅមជ្ឈិមបូព៌ា

អន្តរជាតិះ- រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ លោក Abbas Araghchi បានចោទប្រកាន់សហរដ្ឋអាមេរិកពីបទជ្រើសរើស «ផ្សងព្រេងយោធាដោយមិនប្រុងប្រយ័ត្ន» រាល់ពេលដែលមានដំណោះស្រាយការទូត។

សូមចុច Subscribe Channel Telegram (KTN)ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
https://t.me/topnewsktn

– លោក Araghchi បានបង្ហោះនៅលើ X មួយថ្ងៃបន្ទាប់ពីភាគីទាំងពីរចោទប្រកាន់គ្នាទៅវិញទៅមកពីការប៉ះទង្គិចគ្នានៅក្នុងច្រកសមុទ្រ Hormuz និងការវាយប្រហារឡើងវិញមួយចំនួន។

– ទោះបីជាមានការប៉ះទង្គិចគ្នាក៏ដោយ លោក ត្រាំ បាននិយាយថា បទឈប់បាញ់នៅតែមានសុពលភាព។ ដោយមានន័យថាអាចឱ្យមានការចរចាដើម្បីបញ្ចប់សង្គ្រាមដែលសហរដ្ឋអាមេរិក និងអ៊ីស្រាអែលចាប់ផ្តើម កាលពីខែកុម្ភៈ។

– អ៊ីរ៉ង់បានគ្រប់គ្រងច្រកសមុទ្រ Hormuz ក៏ដូចជាវាយប្រហារសម្ព័ន្ធមិត្តក្រុងវ៉ាស៊ីនតោននៅឈូងសមុទ្រនេះ ដើម្បីសងសឹកចំពោះការវាយប្រហាររបស់សហរដ្ឋអាមេរិក និងអ៊ីស្រាអែល។ ប្រេង និងឧស្ម័នធម្មជាតិរាវប្រហែល ២០ ភាគរយ របស់ពិភពលោកប្រើប្រាស់ផ្លូវទឹកដ៏សំខាន់នេះ ខណៈដែលការរាំងស្ទះបានធ្វើឱ្យតម្លៃកើនឡើង៕

 

 

You might like