អន្តរជាតិះ- យន្តហោះគ្មានមនុស្សបើកមួយគ្រឿងបានធ្លាក់ចំឃ្លាំងប្រេងមួយកន្លែងក្នុងទីក្រុង Rezekne ភាគខាងកើតប្រទេសឡាតវី។ នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មាន Delfi ដោយដកស្រង់សម្តីរបស់សេវាពន្លត់អគ្គីភ័យ និងជួយសង្គ្រោះរដ្ឋ។
សូមចុច Subscribe Channel Telegram (KTN)ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
https://t.me/topnewsktn
– យោងតាមលោក Andris Spruds រដ្ឋមន្ត្រីក្រសួងការពារជាតិឡាតវី ទិន្នន័យបឋមបានបង្ហាញថា ដ្រូនដែលធ្លាក់អាចជារបស់ភាគីជម្លោះរុស្ស៊ី ឬអ៊ុយក្រែន។
– សេវាពន្លត់អគ្គីភ័យ និងជួយសង្គ្រោះរដ្ឋ បានរាយការណ៍ថា ហេតុការណ៍នេះកើតឡើងនៅម៉ោងប្រហែល ៣ និង ៣០ នាទី ព្រឹក ម៉ោងក្នុងស្រុក។ ស៊ីទែនប្រេងចំនួន ៤ ត្រូវបានខូចខាត ដោយសារតែការធ្លាក់នេះ។
– ទោះជាយ៉ាងណា យោងតាមអាជ្ញាធរ បញ្ជាក់ថា ស៊ីទែនប្រេងចំនួន ៤ នោះមិនមានផ្ទុះប្រេងនោះទេ។ សេវាសង្គ្រោះបន្ទាន់កំពុងធ្វើការនៅកន្លែងកើតហេតុ ហើយប៉ូលីសឡាតវី ក៏បានបើកការស៊ើបអង្កេតលើសំណុំរឿងព្រហ្មទណ្ឌទាក់ទងនឹងហេតុការណ៍នេះ។
– កាលពីចុងខែមីនា មានរបាយការណ៍អំពីយន្តហោះគ្មានមនុស្សបើកអ៊ុយក្រែនធ្លាក់នៅលីទុយអានី ឡាតវី និងអេស្តូនី។ ក្រោយមក នៅក្នុងសេចក្តីថ្លែងការណ៍រួមមួយ រដ្ឋមន្ត្រីការបរទេសនៃរដ្ឋបាល់ទិក បានបដិសេធការផ្តល់ដែនអាកាសរបស់ពួកគេដល់អ៊ុយក្រែនសម្រាប់ការវាយប្រហារលើប្រទេសរុស្ស៊ី៕
