លទ្ធផលបង្ក្រាបបទល្មើសគ្រឿងញៀនទូទាំងប្រទេសថ្ងៃទី៧ ឧសភា ចំនួន ១១ករណី ឃាត់ខ្លួនជនពាក់ព័ន្ធចំនួន ២៥នាក់

ភ្នំពេញ ៖ គ្រឿងញៀនបំផ្លាញអនាគតអ្នក និងក្រុមគ្រួសារអ្នក ! ជនសង្ស័យចំនួន ២៥នាក់ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនក្នុងប្រតិបត្តិការបង្ក្រាបបទល្មើសគ្រឿងញៀនចំនួន ១១ករណី ទូទាំងប្រទេសនៅថ្ងៃទី៧ ខែឧសភា ។

សូមចុច Subscribe Channel Telegram (KTN)ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
https://t.me/topnewsktn

ក្នុងចំណោមជនសង្ស័យចំនួន ២៥នាក់ រួមមាន ៖
+ជួញដូរ ៤ករណី ឃាត់ ៩នាក់ (ស្រី ០នាក់)
+ដឹកជញ្ជូន រក្សាទុក ៥ករណី ឃាត់ ១៤នាក់ (ស្រី ១នាក់)
+ប្រើប្រាស់ ២ករណី ឃាត់ ២នាក់ (ស្រី ០នាក់)។

វត្ថុតាងដែលចាប់យកសរុបក្នុងថ្ងៃទី៧ ខែឧសភា រួមមាន ៖
-មេតំហ្វេតាមីន(Ice)= ១៦៧,៧៤ក្រាម។
-មេតំហ្វេតាមីន(Wy)= ៣០,៥៣ក្រាម។
-កេតាមីន(Ke)= ១០,៤៤ក្រាម។
-អុិចស្តាសុី(mdma)= ៦៦,៦៥ក្រាម។

លទ្ធផលខាងលើ ៨អង្គភាព បានចូលរួមបង្ក្រាប ៖

នគរបាល ៖ ៧អង្គភាព
១ / បាត់ដំបង៖ ជួញដូរ ១ករណី ឃាត់ ១នាក់ ចាប់យកIce ៣៨,៨៣ក្រាម។
២ / កំពង់ចាម៖ ជួញដូរ ១ករណី ឃាត់ ១នាក់ រក្សាទុក ២ករណី ឃាត់ ៥នាក់ ចាប់យកIce ២១,៣២ក្រាម។
៣ / កំពង់ឆ្នាំង៖ អនុវត្តន៍ដីកា ១ករណី ចាប់ ១នាក់ ស្រី ១នាក់។
៤ / កំពត៖ រក្សាទុក ១ករណី ឃាត់ ២នាក់ ឮ ចាប់យកIce ១,០៩ក្រាម។
៥ / រតនគិរី៖ រក្សាទុក ១ករណី ឃាត់ ៥នាក់ ចាប់យកIce ៣,២០ក្រាម។
៦ / ស្ទឹងត្រែង៖ ប្រើប្រាស់ ១ករណី ឃាត់ ១នាក់។
៧ / ប៉ៃលិន៖ ជួញដូរ ១ករណី ឃាត់ ៣នាក់ ចាប់យកIce ២៧,០ក្រាម។

កងរាជអាវុធហត្ថ ៖ ១អង្គភាព
១ / ព្រះសីហនុ៖ ជួញដូរ ១ករណី ឃាត់ ៤នាក់ រក្សាទុក ១ករណី ឃាត់ ២នាក់ ស្រី ១នាក់ ប្រើប្រាស់ ១ករណី ឃាត់ ១នាក់ ចាប់យកIce ៧៦,៣០ក្រាម, Wy ៣០,៥៣ក្រាម, Ke ១០,៤៤ក្រាម និងMDMA ៦៦,៦៥ក្រាម។

You might like