កប៉ាល់ប្រហែល ១៦០០ គ្រឿង កំពុងជាប់គាំងនៅជិតច្រក Hormuz

អន្តរជាតិះ- កប៉ាល់ដឹកប្រេង រួមទាំងកប៉ាល់ដឹកទំនិញផ្សេងទៀតប្រហែល ១៦០០ គ្រឿង កំពុងជាប់គាំងនៅជិតច្រកសមុទ្រ Hormuz ដោយមិនអាចបន្តដំណើរទៅមុខបាន។

សូមចុច Subscribe Channel Telegram (KTN)ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
https://t.me/topnewsktn

– យោងតាមរបាយការណ៍ពី CNN បានរាយការណ៍ថា កងទ័ពជើងទឹកសហរដ្ឋអាមេរិក រហូតមកដល់ពេលនេះរំដោះបានតែកប៉ាល់ ២ គ្រឿង ប៉ុណ្ណោះ។

– CNN បានប៉ាន់ប្រមាណថា កប៉ាល់ចំនួន ៣២ គ្រឿង រងការវាយប្រហារនៅច្រកសមុទ្រ Hormuz ដោយសម្លាប់មនុស្ស ១០ នាក់ និងរបួសរាប់សិបនាក់ ចាប់តាំងពីជម្លោះរវាងសហរដ្ឋអាមេរិក និងអ៊ីរ៉ង់ ចាប់ផ្ដើមមក។

– គួរបញ្ជាក់ថា នៅថ្ងៃទី ៥ ខែឧសភា ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ បានប្រកាសថា សហរដ្ឋអាមេរិកបានសម្រេចចិត្តផ្អាកគម្រោង Project Freedom ដែលជាប្រតិបត្តិការដែលសម្រួលដល់ការដឹកជញ្ជូនកប៉ាល់ឆ្លងកាត់ច្រកសមុទ្រ Hormuz ដោយរង់ចាំភាពច្បាស់លាស់ថាការចរចាកិច្ចព្រមព្រៀងអ៊ីរ៉ង់អាចបញ្ចប់ដោយជោគជ័យ ដោយបន្ថែមថា ទីក្រុងវ៉ាស៊ីនតោនបានទទួលសំណើអ៊ីរ៉ង់ពីប្រទេសប៉ាគីស្ថាន និងប្រទេសដទៃទៀត៕

 

You might like