អន្តរជាតិះ – តម្លៃប្រេងបានធ្លាក់ចុះ នៅថ្ងៃព្រហស្បតិ៍នេះ ហើយទីផ្សារភាគហ៊ុនសកលហក់កើនឡើង បន្ទាប់ពីមានរបាយការណ៍ថា សហរដ្ឋអាមេរិក និងអ៊ីរ៉ង់ជិតឈានដល់កិច្ចព្រមព្រៀងបញ្ចប់សង្គ្រាម។
– តម្លៃប្រេងឆៅប្រភេទ Brent បានធ្លាក់ចុះមកត្រឹម ៩៧ ដុល្លារ ក្នុងមួយបារ៉ែល។
សូមចុច Subscribe Channel Telegram (KTN)ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
https://t.me/topnewsktn
– លោក ត្រាំ បានបង្ហោះនៅលើ Truth Social ថា កិច្ចព្រមព្រៀងណាមួយដោយអ៊ីរ៉ង់គឺនៅតែរំពឹងហើយការបរាជ័យក្នុងការឈានដល់កិច្ចព្រមព្រៀងនឹងនាំឱ្យមានការទម្លាក់គ្រាប់បែកក្នុងកម្រិតខ្លាំងក្លាជាងមុន។
– តម្លៃប្រេងនៅតែខ្ពស់ជាង ៧០ ដុល្លារក្នុងមួយបារ៉ែល ចាប់តាំងពីសង្គ្រាមអាមេរិក-អ៊ីស្រាអែលជាមួយអ៊ីរ៉ង់ ដែលបានបណ្តាលឱ្យការផលិត និងការដឹកជញ្ជូនប្រេងនៅក្នុងតំបន់ធ្លាក់ចុះ៕
