អន្តរជាតិះ- ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ ជឿជាក់ថាសហរដ្ឋអាមេរិក និងអ៊ីរ៉ង់អាចឈានដល់កិច្ចព្រមព្រៀងមួយ មុនដំណើរទស្សនកិច្ចរបស់លោកទៅកាន់ប្រទេសចិន ថ្ងៃទី ១៤-១៥ ខែឧសភា។
សូមចុច Subscribe Channel Telegram (KTN)ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
https://t.me/topnewsktn
– លោក បានថ្លែងនៅក្នុងបទសម្ភាសន៍ជាមួយក្រុមហ៊ុនផ្សាយ PBS ថា វាអាចទៅរួចដែលយើង និងអ៊ីរ៉ង់សម្រេចបានកិច្ចព្រមព្រៀង។
– លោក ត្រាំ បាននិយាយថា វាជារឿងងាយស្រួលគិតបំផុត ក្នុងការបញ្ចប់សង្គ្រាម តែបើពួកគេមិនចង់ឱ្យវាចប់ទេ យើងនឹងបន្តទម្លាក់គ្រាប់បែកលើពួកគេទៀត។
– ទន្ទឹមនោះ អ្នកកាសែត បានសួរលោក ត្រាំ ថាតើលោកមានសុទិដ្ឋិនិយមអំពីការចរចាដែលនាំទៅដល់កិច្ចព្រមព្រៀងដែរឬទេ។
– លោក បានឆ្លើយថា ខ្ញុំគិតដូច្នេះ ខ្ញុំគិតរឿងនេះមុនពួកគេទៅទៀត ប៉ុន្តែយើងនឹងរង់ចាំមើលថានឹងមានអ្វីកើតឡើងបន្តទៀត។
– គួរបញ្ជាក់ថា លោក ត្រាំ នឹងត្រូវធ្វើដំណើរទស្សនកិច្ចទៅកាន់ប្រទេសចិន នៅប៉ុន្មានថ្ងៃខាងមុខនេះ ស្របតាមការអញ្ជើញរបស់លោកប្រធានាធិបតី ស៊ី ជីងពីង៕
