រុស្ស៊ី វាយប្រហារសម្លាប់មនុស្ស ២២ នាក់ ប៉ុន្មានម៉ោងមុនអ៊ុយក្រែន ត្រូវអនុវត្តន៍បទឈប់បាញ់

អន្តរជាតិះ- ការវាយប្រហារដោយយន្តហោះគ្មានមនុស្សបើក និងមីស៊ីលរបស់រុស្ស៊ីដែលធ្វើឡើងពេញមួយយប់ថ្ងៃអង្គារ បានសម្លាប់មនុស្សយ៉ាងហោចណាស់ ២២ នាក់ និងរបួសជាង ៨០ នាក់ផ្សេងទៀត។

សូមចុច Subscribe Channel Telegram (KTN)ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
https://t.me/topnewsktn

– អាជ្ញាធរអ៊ុយក្រែន អះអាងថា ការវាយប្រហារនេះ ធ្វើឡើងប៉ុន្មានម៉ោងមុនពេលទីក្រុងគៀវ ត្រូវអនុវត្តបទឈប់បាញ់ ៣ ថ្ងៃ មុនទីក្រុងមូស្គូ។

– នៅរសៀលថ្ងៃអង្គារ គ្រាប់បែកដ៏មានឥទ្ធិពលរបស់រុស្ស៊ីបានទម្លាក់ចូលទីក្រុង Kramatorsk ភាគខាងកើត, ទីក្រុង Zaporizhzhia ភាគខាងត្បូង និងទីក្រុង Chernihiv ភាគខាងជើង ដោយសម្លាប់ជនស៊ីវិលយ៉ាងហោចណាស់ ១៧ នាក់ និងរបួស ៤៥ នាក់ផ្សេងទៀត។ នេះបើយោងតាមមន្ត្រី។

– លោកប្រធានាធិបតី ហ្សេលេនស្គី បានស្តីបន្ទោសទីក្រុងមូស្គូ ចំពោះអ្វីដែលលោក ហៅថាជាការមើលងាយទាំងស្រុងលើបទឈប់បាញ់ដែលប្រកាសដោយអ៊ុយក្រែន។

– គួរបញ្ជាក់ថា អ៊ុយក្រែន បានប្រកាសនឹងអនុវត្តន៍បទឈប់បាញ់ មុនបទឈប់បាញ់ដែលប្រកាសដោយរុស្ស៊ី ២ ថ្ងៃ។ រុស្ស៊ី បានប្រកាសបទឈប់បាញ់ឯកតោភាគី ដើម្បីប្រារព្ធខួបលើកទី ៨១ នៃការបរាជ័យរបស់ណាស៊ីអាល្លឺម៉ង់ក្នុងសង្គ្រាមលោកលើកទី ២ ៕

 

 

You might like