ឆេះផ្សារទំនើបមួយកន្លែងជិតក្រុងតេអេរ៉ង់ សម្លាប់មនុស្សជិត ១០នាក់ និងរបួស ៣៦នាក់

អន្តរជាតិះ – មនុស្សយ៉ាងហោចណាស់ ៨ នាក់ស្លាប់ និង ៣៦ នាក់ផ្សេងទៀតរងរបួស នៅក្នុងអគ្គីភ័យដ៏ធំមួយដែលឆាបឆេះផ្សារទំនើបមួយកន្លែង កាលពីថ្ងៃអង្គារ ចម្ងាយប្រហែល ៣០ គីឡូម៉ែត្រភាគខាងលិចនៃរដ្ឋធានីតេអេរ៉ង់របស់ប្រទេសអ៊ីរ៉ង់។

– ផ្សារទំនើបដែលឆាបឆេះ មានឈ្មោះថា Arghavan Commercial Complex ស្ថិតនៅក្នុងទីក្រុង Andisheh។ ផ្សារនេះមានក្រុមហ៊ុនពាណិជ្ជកម្មជាង ២៥០។

សូមចុច Subscribe Channel Telegram (KTN)ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
https://t.me/topnewsktn

– យោងតាម លោក Ali Paidaran ប្រធាននាយកដ្ឋានពន្លត់អគ្គីភ័យនៃទីក្រុង Andisheh បាននិយាយថា អគ្គីភ័យឆាបឆេះ នៅម៉ោង ១៦ និង ៤០ នាទី (ម៉ោងក្នុងស្រុក)។

– លោក Paidaran បានបន្ថែមថា អគ្គីភ័យរាលដាលលឿន ដោយសារតែសម្បូរសម្ភារៈងាយឆេះនៅក្នុងអគារ។

– ទន្ទឹមនោះ សមាគមអឌ្ឍចន្ទក្រហមអ៊ីរ៉ង់ បានឱ្យដឹងថា ក្រុមជួយសង្គ្រោះក្នុងប្រតិបត្តិការចំនួន ៧ ក្រុម រួមជាមួយសត្វសុនខ បានដាក់ពង្រាយនៅកន្លែងកើតហេតុ ខណៈមូលហេតុដែលនាំឱ្យឆាបឆេះ នៅមិនទាន់ដឹងនៅឡើយទេ៕

You might like