ភ្នំពេញ ៖- គ្រឿងញៀនបំផ្លាញអនាគតអ្នក និងក្រុមគ្រួសារអ្នក ! ជនសង្ស័យចំនួន ២៦នាក់ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនក្នុងប្រតិបត្តិការបង្ក្រាបបទល្មើសគ្រឿងញៀនចំនួន ៩ករណី ទូទាំងប្រទេសនៅថ្ងៃទី៥ ខែឧសភា ។
សូមចុច Subscribe Channel Telegram (KTN)ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
https://t.me/topnewsktn

– ក្នុងចំណោមជនសង្ស័យចំនួន ២៦នាក់ រួមមាន ៖
+ជួញដូរ ២ករណី ឃាត់ ១៣នាក់ (ស្រី ០នាក់)
+ដឹកជញ្ជូន រក្សាទុក ៧ករណី ឃាត់ ១៣នាក់ (ស្រី ០នាក់)។
– វត្ថុតាងដែលចាប់យកសរុបក្នុងថ្ងៃទី៥ ខែឧសភា រួមមាន ៖
-មេតំហ្វេតាមីន(Ice)= ៣៩,២៦ក្រាម។
-កេតាមីន(Ke)= ៣,៨៤ក្រាម។
– លទ្ធផលខាងលើ ៦អង្គភាព បានចូលរួមបង្ក្រាប ៖
នគរបាល ៖ ៦អង្គភាព
១ / បាត់ដំបង៖ រក្សាទុក ៤ករណី ឃាត់ ៧នាក់ និងអនុវត្តន៍ដីកា ៧ករណី ចាប់ ៣នាក់ ស្រី ១នាក់ ចាប់យកIce ២,៥៧ក្រាម។
២ / កំពង់ឆ្នាំង៖ រក្សាទុក ១ករណី ឃាត់ ៣នាក់ ចាប់យកIce ០,៤៣ក្រាម។
៣ / កណ្តាល៖ រក្សាទុក ១ករណី ឃាត់ ២នាក់ ចាប់យកIce ០,០៩ក្រាម។
៤ / កោះកុង៖ រក្សាទុក ១ករណី ឃាត់ ១នាក់ ចាប់យកIce ០,៣៤ក្រាម។
៥ / ព្រះវិហារ៖ ជួញដូរ ១ករណី ឃាត់ ១នាក់ ចាប់យកIce ១១,៧៣ក្រាម។
៦ / ប៉ៃលិន៖ ជួញដូរ ១ករណី ឃាត់ ១២នាក់ ចាប់យកIce ២៤,១០ក្រាម និងKe ៣,៨៤ក្រាម។

