អបអរ! Arsenal ឡើងវគ្គផ្ដាច់ព្រ័ត្រវគ្គ UCL ជាលើកដំបូងក្នុង​រយៈ​ពេល២០ឆ្នាំ

កីឡាះ- ក្រុមកាំភ្លើងធំ Arsenal បានឡើងវគ្គផ្ដាច់ព្រ័ត្រវគ្គការប្រកួតបាល់ទាត់ជើងឯកក្លឹបកំពូលអឺរ៉ុប(UEFA Champion League) ក្រោយពេលឈ្នះក្លឹបអេស្ប៉ាញ Atletico Madrid ១ទល់នឹង០ ជើងទី២ យប់ថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២៦នេះ។

សូមចុច Subscribe Channel Telegram (KTN)ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
https://t.me/topnewsktn

– ដោយស្មើគ្នា ១ទល់១ក្នុងជើងទី១ កីឡាករ Saka ជាអ្នករកគ្រាប់ជ័យជំនះក្នុងជើងទី២នេះឱ្យ Arsenal ចុងវគ្គទី១ នាទីទី៤៤។ លទ្ធផលនេះបានធ្វើឲ្យក្រុមកាំភ្លើងធំឡើងវគ្គវគ្គផ្ដាច់ព្រ័ត្រវគ្គ UCL ជាលើកដំបូងក្នុងរយៈពេល២០ឆ្នាំ ខណៈធ្លាប់ឡើងវគ្គនេះម្ដងក្នុងឆ្នាំ២០០៦។

– ពេលនេះ Arsenal ត្រូវរង់ចាំអ្នកឈ្នះរវាង Bayern Munich និងអ្នកការពារតំណែងជើងឯក PSG៕

 

 

You might like