Update៖ ចំនួនអ្នកស្លាប់ ដោយសារផ្ទុះឆេះរោងចក្រផលិតកាំជ្រួចនៅចិន ឡើងដល់ ២៦នាក់

អន្តរជាតិះ- ការផ្ទុះរោងចក្រផលិតកាំជ្រួចនៅខេត្តភាគកណ្ដាលរបស់ចិន បានរកឃើញអ្នកស្លាប់បឋមឡើងដល់ ២៦នាក់ ខណៈចំនួនអ្នករងរបួសមិនទាន់មានការប្រែប្រួលនៅឡើយទេ។

សូមចុច Subscribe Channel Telegram (KTN)ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
https://t.me/topnewsktn

– អាជ្ញាធរចិន បានឱ្យដឹងនៅថ្ងៃអង្គារនេះ ពីការផ្ទុះរោងចក្រផលិតកាំជ្រួចមួយកន្លែងនៅខេត្តហ៊ូណានភាគកណ្តាល ដែលបណ្តាលឱ្យមនុស្សបឋមដំបូង ២១ នាក់ស្លាប់ និង ៦១ នាក់ផ្សេងទៀតរងរបួស។

– ការផ្ទុះឆេះនេះ បានកើតឡើងនៅម៉ោងប្រហែល ៤ និង ៤៣ នាទីរសៀលថ្ងៃច័ន្ទ នៅរោងចក្រផលិតកាំជ្រួច Huasheng ក្នុងស្រុក Liuyang នៃខេត្តហ៊ូណាន។

– ក្រុមអ្នកជួយសង្គ្រោះជាង ៤៨០ នាក់ ត្រូវបានដាក់ពង្រាយ ដើម្បីប្រតិបត្តិការជួយសង្គ្រោះ។

– ដោយសារទីតាំងផ្ទុះឆេះនោះមានទីតាំងនៅជិតឃ្លាំងម្សៅខ្មៅ ក្រុមជួយសង្គ្រោះ បានជម្លៀសប្រជាជននៅក្បែរនោះចេញ ហើយបង្កើតតំបន់ការពារមួយ ដើម្បីបង្ការគ្រោះថ្នាក់បន្ទាប់បន្សំ។

– គិតត្រឹមម៉ោង ៨ ព្រឹកថ្ងៃអង្គារ ក្រុមអ្នកជួយសង្គ្រោះ បានបញ្ជាក់ពីចំនួនអ្នកស្លាប់ និងរបួស បន្ទាប់ពីការស្វែងរកជុំទីមួយ។ អ្នករងរបួសត្រូវបានបញ្ជូនទៅមន្ទីរពេទ្យជាបន្ទាន់ដើម្បីព្យាបាល ខណៈប្រតិបត្តិការស្វែងរកជុំទីពីរកំពុងដំណើរការ។

– ក្រសួងគ្រប់គ្រងគ្រាអាសន្ន បានបញ្ជូនអ្នកជំនាញទៅកាន់កន្លែងកើតហេតុដើម្បីបញ្ជាកិច្ចខិតខំប្រឹងប្រែងជួយសង្គ្រោះបន្ទាន់។

– ទន្ទឹមនោះ ម្ចាស់រោងចក្រត្រូវបានប៉ូលីសឃាត់ខ្លួន ហើយមូលហេតុនៃការផ្ទុះឆេះនេះកំពុងត្រូវបានស៊ើបអង្កេត៕

 

You might like