អន្តរជាតិះ – តម្លៃប្រេងសាំងសកលបានធ្លាក់ចុះ នៅថ្ងៃចន្ទនេះ បន្ទាប់ពីលោកប្រធានាធិបតី ដូណាល់ ត្រាំ បានបញ្ជាក់ពីការចាប់ផ្ដើមប្រតិបត្តិការ និងកិច្ចខិតខំប្រឹងប្រែងដើម្បីរំដោះកប៉ាល់ដែលជាប់គាំងនៅក្នុងច្រកសមុទ្រ Hormuz ទោះបីជាកង្វះកិច្ចព្រមព្រៀងសន្តិភាពរវាងសហរដ្ឋអាមេរិក និងអ៊ីរ៉ង់ក៏ដោយ។
សូមចុច Subscribe Channel Telegram (KTN)ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
https://t.me/topnewsktn

– ប្រេងឆៅ Brent បានធ្លាក់ចុះ ០,៦៤ ដុល្លារអាមេរិក ឬ ០,៥៩ ភាគរយ មកនៅត្រឹម ១០៧,៥៣ ដុល្លារអាមេរិកក្នុងមួយបារ៉ែល។ ប្រេងឆៅប្រភេទ West Texas Intermediate របស់សហរដ្ឋអាមេរិក ចុះមកនៅតម្លៃ ១០១,១០ ដុល្លារក្នុងមួយបារ៉ែល ធ្លាក់ចុះ ០,៨៤ ដុល្លារ ឬ ០,៨២ ភាគរយ។
– លោក ត្រាំ បានបង្ហោះលើគេហទំព័រ Truth Social កាលពីថ្ងៃអាទិត្យថា ដើម្បីផលប្រយោជន៍របស់អ៊ីរ៉ង់ មជ្ឈិមបូព៌ា និងសហរដ្ឋអាមេរិក យើងបានប្រាប់ប្រទេសទាំងនេះថា យើងនឹងរំដោះកប៉ាល់ពួកគេឱ្យចេញពីផ្លូវទឹកដែលមានការរឹតបន្តឹងទាំងនេះដោយសុវត្ថិភាព ដើម្បីឱ្យពួកគេអាចបន្តអាជីវកម្មបានដោយសេរី និងប្រកបដោយប្រសិទ្ធភាព។
– ទោះជាយ៉ាងណា ជុំវិញចំណាត់ការនេះ ភាគីខាងប្រទេសអ៊ីរ៉ង់ នៅមិនទាន់ធ្វើការអត្ថាធិប្បាយនៅឡើយនោះទេ៕
