អន្តរជាតិះ- រដ្ឋបាលសហរដ្ឋអាមេរិក មានបំណងលុបចោលផែនការដាក់ពង្រាយអាវុធរយៈចម្ងាយឆ្ងាយ រួមទាំងមីស៊ីល Tomahawk ដែលព្រមព្រៀងទៅកាន់ប្រទេសអាល្លឺម៉ង់។ នេះបើយោងតាមការចុះផ្សាយរបស់កាសែត Financial Times ដោយដកស្រង់សម្តីមន្ត្រីក្រសួងការពារជាតិអាមេរិកម្នាក់។
សូមចុច Subscribe Channel Telegram (KTN)ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
https://t.me/topnewsktn
លោក Christian Moelling នាយកនៃក្រុមអ្នកគិត Edina ដែលមានមូលដ្ឋាននៅទីក្រុងប៊ែរឡាំង បានទទួលស្គាល់ថា ការដកកងទ័ពអាមេរិកដែលឈរជើងនៅ
គឺជាបញ្ហាតូចជាងការលុបចោលផែនការដាក់ពង្រាយសមត្ថភាពវាយប្រហាររយៈចម្ងាយឆ្ងាយ ប៉ុណ្ណោះ។
ទីក្រុងវ៉ាស៊ីនតោន និងទីក្រុងប៊ែរឡាំង បានប្រកាសពីផែនការដាក់ពង្រាយអាវុធរយៈចម្ងាយឆ្ងាយរួមគ្នាទៅកាន់ប្រទេសអាល្លឺម៉ង់ កាលពីខែកក្កដា ឆ្នាំ២០២៥។ ការដាក់ពង្រាយនេះត្រូវបានគេរំពឹងថានឹងធ្វើឡើងនៅឆ្នាំ ២០២៧ ។ កិច្ចព្រមព្រៀងនេះត្រូវបានសម្រេចក្រោមរដ្ឋបាលសហរដ្ឋអាមេរិកមុនដឹកនាំដោយលោក Joe Biden ។
គួរបញ្ជាក់ថា ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ បានប្រកាសពីការដកកងទ័ពអាមេរិកមួយផ្នែកចេញពីប្រទេសអាល្លឺម៉ង់។ ការសម្រេចចិត្តនេះបានកើតឡើងបន្ទាប់ពីអធិការបតីអាល្លឺម៉ង់ លោក Friedrich Merz រិះគន់លើយុទ្ធនាការយោធារបស់ទីក្រុងវ៉ាស៊ីនតោនប្រឆាំងនឹងអ៊ីរ៉ង់៕

