អ៊ីរ៉ង់ អះអាងថា អាមេរិកឆ្លើយតបសំណើសន្តិភាពចុងក្រោយរបស់ខ្លួនហើយ

អន្តរជាតិះ- ទីភ្នាក់ងារសារព័ត៌មានអ៊ីរ៉ង់ Tasnim បានចុះផ្សាយថា សហរដ្ឋអាមេរិក បានឆ្លើយតបចំពោះសំណើសន្តិភាពចុងក្រោយរបស់ក្រុតេហេរ៉ង់ ដែលដាក់ស្នើតាមរយៈប៉ាគីស្ថាន។

សូមចុច Subscribe Channel Telegram (KTN)ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
https://t.me/topnewsktn

– អាជ្ញាធរក្រុងតេហេរ៉ង់ បានដាក់សំណើសន្តិភាពតាមរយៈប៉ាគីស្ថាន កាលពីប៉ុន្មានថ្ងៃមុននេះ។

– ទោះជាយ៉ាងណា សហរដ្ឋអាមេរិក នៅមិនទាន់បានបញ្ជាក់ជាផ្លូវការថាខ្លួនឆ្លើយតបយ៉ាងណាទៅកាន់ទីក្រុងតេអេរ៉ង់ ចំពោះសំណើនេះនៅឡើយទេ។

– ទន្ទឹមនោះ លោកប្រធានាធិបតី ដូណាល់ ត្រាំ បានប្រាប់កាសែត Kan News របស់អ៊ីស្រាអែល កាលពីថ្ងៃអាទិត្យថា សំណើនេះមិនអាចទទួលយកបានទេ សម្រាប់លោក។

– យោងតាមប្រព័ន្ធផ្សព្វផ្សាយរដ្ឋអ៊ីរ៉ង់ រាយការណ៍ថា សំណើសន្តិភាព ១៤ ចំណុចរបស់ទីក្រុងតេអេរ៉ង់ បានស្នើសុំឱ្យទីក្រុងវ៉ាស៊ីនតោនដកកងកម្លាំងរបស់ខ្លួនចេញពីជិតព្រំដែនអ៊ីរ៉ង់ បញ្ចប់ការបិទផ្លូវកងទ័ពជើងទឹករបស់ខ្លួនលើកំពង់ផែអ៊ីរ៉ង់ និងបញ្ឈប់អរិភាពទាំងអស់ រួមទាំងការវាយលុករបស់អ៊ីស្រាអែលនៅលីបង់។

– លើសពីនេះ អ៊ីរ៉ង់ ក៏បានអំពាវនាវឱ្យឈានដល់កិច្ចព្រមព្រៀងរវាងប្រទេសទាំង ២ ក្នុងរយៈពេល ៣០ ថ្ងៃ ផងដែរ។

– ប្រព័ន្ធផ្សព្វផ្សាយរដ្ឋអ៊ីរ៉ង់ បានបន្ថែមថា សំណើនេះបានជំរុញឱ្យភាគីជម្លោះទាំងពីរផ្តោតលើ “ការបញ្ចប់សង្គ្រាម” ជាជាងការពង្រីកបទឈប់បាញ់។

– អ្នកនាំពាក្យក្រសួងការបរទេសអ៊ីរ៉ង់ លោក Esmaeil Baghaei បញ្ជាក់ថា ដំណាក់កាលនេះ មិនមានការចរចានុយក្លេអ៊ែរ ឬបំពេញតាមការទាមទាររបស់ទីក្រុងវ៉ាស៊ីនតោននោះទេ៕

 

 

You might like