អន្តរជាតិះ- ក្រសួងការបរទេសសហរដ្ឋអាមេរិក បានអនុម័តការលក់អាវុធដែលមានតម្លៃជាង ៨,៦ ពាន់លានដុល្លារទៅឱ្យសម្ព័ន្ធមិត្តរបស់ខ្លួននៅមជ្ឈិមបូព៌ា។
សូមចុច Subscribe Channel Telegram (KTN)ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
https://t.me/topnewsktn
– ក្រសួងខាងលើ បានបង្ហោះលើគេហទំព័ររបស់ខ្លួនថា ខ្លួនបានអនុម័តការលក់មីស៊ីលចំនួន ១០,០០០ គ្រាប់ដែលបំពាក់ដោយឧបករណ៍ណែនាំឡាស៊ែរ APKWS (Advanced Precision Kill Weapon System) និងឧបករណ៍ពាក់ព័ន្ធដែលមានតម្លៃ ៩៩២,៤ លានដុល្លារទៅឱ្យអ៊ីស្រាអែល។

– កិច្ចព្រមព្រៀងស្រដៀងគ្នានេះ ត្រូវបានអនុម័តសម្រាប់ប្រទេសកាតា ដែលត្រូវបានអនុញ្ញាតឱ្យទិញមីស៊ីលដែលមានតម្លៃ ៤,០១ ពាន់លានដុល្លារសម្រាប់បំពាក់ដល់ប្រព័ន្ធការពារដែនអាកាស Patriot។
– ក្រសួងការបរទេសក៏បានអនុម័តការលក់ប្រព័ន្ធការពារដែនអាកាស និងមីស៊ីល IBCS (Integrated Battle Command System) និងភស្តុភារពាក់ព័ន្ធទៅឱ្យប្រទេសកាតាក្នុងតម្លៃ ២,៥ ពាន់លានដុល្លារ។ អារ៉ាប់រួមនឹងទិញឧបករណ៍ APKWS ចំនួន ១,៥០០ ដែលមានតម្លៃ ១៤៧,៦ លានដុល្លារ។
– សេចក្តីថ្លែងការណ៍នេះ បានបញ្ជាក់ថា កិច្ចព្រមព្រៀងទាំងនេះគឺស្ថិតនៅក្នុងផលប្រយោជន៍ជាតិ ហើយនឹងមិនផ្លាស់ប្តូរតុល្យភាពអំណាចនៅក្នុងតំបន់នោះទេ។
– លើសពីនេះក្រសួងដដែល ក៏បានបញ្ជាក់ថា ការលក់អាវុធនឹងមិនធ្វើឱ្យប៉ះពាល់ដល់ការត្រៀមខ្លួនប្រយុទ្ធរបស់កងកម្លាំងប្រដាប់អាវុធអាមេរិកនោះទេ៕
