ត្រាំ មិនចង់ឱ្យសភាអាមេរិកលូកដៃក្នុងជម្លោះជាមួយអ៊ីរ៉ង់ទេ

អន្តរជាតិះ- លោកប្រធានាធិបតី ដូណាល់ ត្រាំ បានប្រាប់សភាថា អរិភាពរបស់សហរដ្ឋអាមេរិកជាមួយអ៊ីរ៉ង់បាន «បញ្ចប់» ដោយសារតែបទឈប់បាញ់ដែលកំពុងបន្ត ខណៈលោកអះអាងថា លោកមិនត្រូវការការអនុញ្ញាតណាមួយពីសមាជិកសភា សម្រាប់ផែនការផ្សេងៗពាក់ព័ន្ធនឹងជម្លោះនោះទេ។

សូមចុច Subscribe Channel Telegram (KTN)ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
https://t.me/topnewsktn

– ការលើកឡើងនេះ បានកើតឡើង ស្របពេលដែលជម្លោះឈានដល់ថ្ងៃទី ៦០ ចាប់តាំងពី លោក បានជូនដំណឹងជាផ្លូវការដល់សភាអំពីការវាយប្រហារប្រឆាំងនឹងអ៊ីរ៉ង់។

– ច្បាប់សហរដ្ឋអាមេរិកតម្រូវឱ្យលោកបញ្ចប់ការប្រើប្រាស់កងកម្លាំងប្រដាប់អាវុធសហរដ្ឋអាមេរិក ក្នុងរយៈពេល ៦០ ថ្ងៃបន្ទាប់ពីការជូនដំណឹងបែបនេះ លុះត្រាតែសភាអនុញ្ញាតឱ្យបន្ត។

– ទោះបីជាមានបទឈប់បាញ់ក៏ដោយ សហរដ្ឋអាមេរិក និងអ៊ីរ៉ង់មិនទាន់ឈានដល់កិច្ចព្រមព្រៀងរយៈពេលវែងតាមរយៈការចរចានៅឡើយទេ។

– ទោះជាយ៉ាងណា ទីភ្នាក់ងារសារព័ត៌មានរដ្ឋអ៊ីរ៉ង់ IRNA រាយការណ៍ថា សំណើសម្រាប់ការចរចាជាមួយសហរដ្ឋអាមេរិកត្រូវបានផ្ញើទៅកាន់អន្តរការីប៉ាគីស្ថាន។

– ទីភ្នាក់ងារសារព័ត៌មានមិនបានចុះផ្សាយព័ត៌មាននេះលម្អិតទេ ហើយវាមិនច្បាស់ថាតើសំណើនេះបានទៅដល់សហរដ្ឋអាមេរិក ឬអត់នោះដែរ៕

 

 

You might like