លទ្ធផលបង្ក្រាបបទល្មើសគ្រឿងញៀនទូទាំងប្រទេសថ្ងៃទី៣០ មេសា ចំនួន ២៣ករណី ឃាត់ខ្លួនជនពាក់ព័ន្ធចំនួន ៧៣នាក់

ភ្នំពេញ ៖- គ្រឿងញៀនបំផ្លាញអនាគតអ្នក និងក្រុមគ្រួសារអ្នក ! ជនសង្ស័យចំនួន ៧៣នាក់ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនក្នុងប្រតិបត្តិការបង្ក្រាបបទល្មើសគ្រឿងញៀនចំនួន ២៣ករណី ទូទាំងប្រទេសនៅថ្ងៃទី៣០ ខែមេសា ។

សូមចុច Subscribe Channel Telegram (KTN)ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
https://t.me/topnewsktn

– ក្នុងចំណោមជនសង្ស័យចំនួន ៧៣នាក់ រួមមាន ៖
+ជួញដូរ ៤ករណី ឃាត់ ១៨នាក់ (ស្រី ០នាក់)
+ដឹកជញ្ជូន រក្សាទុក ១៣ករណី ឃាត់ ៣៦នាក់ (ស្រី ១នាក់)
+ប្រើប្រាស់ ៦ករណី ឃាត់ ១៩នាក់ (ស្រី ២នាក់)។

– វត្ថុតាងដែលចាប់យកសរុបក្នុងថ្ងៃទី៣០ ខែមេសា រួមមាន ៖
-មេតំហ្វេតាមីន(Ice)= ៣៧១,៩០ក្រាម។
-កេតាមីន(Ke)= ២១,៦៧ក្រាម។
-អុិចស្តាសុី(mdma)= ២០,០៤ក្រាម។

– លទ្ធផលខាងលើ ៨អង្គភាព បានចូលរួមបង្ក្រាប ៖

នគរបាល ៖ ៦អង្គភាព
១ / បាត់ដំបង៖ រក្សាទុក ២ករណី ឃាត់ ៥នាក់ ប្រើប្រាស់ ១ករណី ឃាត់ ១នាក់ ចាប់យកIce ០,៨៥ក្រាម។
២ / កំពង់ឆ្នាំង៖ រក្សាទុក ១ករណី ឃាត់ ១នាក់ ចាប់យកIce ០,៣០ក្រាម។
៣ / កំពង់ធំ៖ រក្សាទុក ២ករណី ឃាត់ ២នាក់ ប្រើប្រាស់ ៤ករណី ឃាត់ ១៤នាក់ ចាប់យកIce ២,៣០ក្រាម។
៤ / កណ្តាល៖ ជួញដូរ ១ករណី ឃាត់ ២នាក់ រក្សាទុក ៤ករណី ឃាត់ ១៣នាក់ ស្រី ១នាក់ ចាប់យកIce ២២,៨២ក្រាម។
៥ / ស្វាយរៀង៖ ជួញដូរ ១ករណី ឃាត់ ៣នាក់ ចាប់យកKe ២១,៦៧ក្រាម និងMDMA ២០,០៤ក្រាម។
៦ / ត្បូងឃ្មុំ៖ ជួញដូរ ១ករណី ឃាត់ ៦នាក់ រក្សាទុក ៣ករណី ឃាត់ ១៤នាក់ ប្រើប្រាស់ ១ករណី ឃាត់ ៤នាក់ ស្រី ២នាក់ ចាប់យកIce ២៤៨,៤៣ក្រាម។

កងរាជអាវុធហត្ថ ៖ ២អង្គភាព
១ / បាត់ដំបង៖ រក្សាទុក ១ករណី ឃាត់ ១នាក់ ចាប់យកIce ៣,៥០ក្រាម។
២ / សៀមរាប៖ ជួញដូរ ១ករណី ឃាត់ ៧នាក់ ចាប់យកIce ៩៣,៧០ក្រាម។

 

 

You might like