អន្តរជាតិះ- ទីបញ្ជាការកណ្តាលសហរដ្ឋអាមេរិក បានស្នើសុំដាក់ពង្រាយមីស៊ីលល្បឿនលឿនជាងសំឡេង Dark Eagle ទៅកាន់មជ្ឈិមបូព៌ាសម្រាប់ការប្រើប្រាស់ដ៏មានសក្តានុពលប្រឆាំងនឹងអ៊ីរ៉ង់។
សូមចុច Subscribe Channel Telegram (KTN)ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
https://t.me/topnewsktn
– យោងតាមរបាយការណ៍របស់កាសែត Tass ដែលដកស្រង់ប្រភព បានឱ្យដឹងថា ប្រសិនបើសំណើនេះត្រូវបានអនុម័តនោះនឹងជាលើកដំបូងដែលសហរដ្ឋអាមេរិក ប្រើប្រាស់មីស៊ីលល្បឿនលឿនជាងសំឡេងប្រឆាំងអ៊ីរ៉ង់។
– សំណើនេះ កើតឡើងបន្ទាប់ពីមានរបាយការណ៍ថា អ៊ីរ៉ង់ បានប្ដូរយុទ្ធសាស្ត្រដោយផ្លាស់ទីជើងទម្របាញ់មីស៊ីលហួសពីចម្ងាយដែលអាមេរិកកំណត់គោលដៅវាយប្រហារពីមុន។
– ទោះជាយ៉ាងណាក៏ដោយ ការសម្រេចចិត្តដាក់ពង្រាយអាវុធល្បឿនលឿនជាងសំឡេងនេះ មិនទាន់ត្រូវបានអនុម័តឱ្យធ្វើឡើងនៅឡើយទេ។
– សហរដ្ឋអាមេរិក និងអ៊ីស្រាអែល បានចាប់ផ្តើមសង្គ្រាមប្រឆាំងនឹងអ៊ីរ៉ង់នៅថ្ងៃទី ២៨ ខែកុម្ភៈ។ យោងតាមទីក្រុងតេអេរ៉ង់ ជនជាតិអ៊ីរ៉ង់ចំនួន៣,៣៧៥ នាក់ ត្រូវបានសម្លាប់ក្នុងរយៈពេល ៤០ ថ្ងៃនៃសង្គ្រាម។
– នៅថ្ងៃទី ១១ ខែមេសា ទីក្រុងតេអេរ៉ង់ និងទីក្រុងវ៉ាស៊ីនតោន បានធ្វើកិច្ចចរចាតែមិនបានជោគជ័យនៅទីក្រុងអ៊ីស្លាម៉ាបាដ។ នៅថ្ងៃទី ២១ខែមេសា លោក ត្រាំ បានបន្តបទឈប់បាញ់។ ដោយឡែក យោងតាមទូរទស្សន៍រដ្ឋអ៊ីរ៉ង់ ទីក្រុងតេអេរ៉ង់មិនមានបំណងទទួលស្គាល់ការបន្តជាឯកតោភាគីនេះនោះទេ៕

