រដ្ឋបាលអាមេរិក ពិចារណាបញ្ចប់សង្គ្រាមជាមួយអ៊ីរ៉ង់ហើយ ព្រោះខ្លាចប៉ះពាល់ប្រជាប្រិយភាពបក្សកាន់អំណាច

អន្តរជាតិះ – របាយការណ៍របស់កាសែត Reuters រាយការណ៍ថា សហគមន៍ចារកម្មអាមេរិក កំពុងវាយតម្លៃ តាមការស្នើសុំរបស់សេតវិមាន អំពីផលវិបាកនៃការប្រកាសឯកតោភាគីដែលអាចកើតមានដោយសហរដ្ឋអាមេរិកអំពីការបញ្ចប់សង្គ្រាមជាមួយអ៊ីរ៉ង់។

សូមចុច Subscribe Channel Telegram (KTN)ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
https://t.me/topnewsktn

– ដោយដកស្រង់សម្តីមន្ត្រីអាមេរិក ២ រូប និងមនុស្សម្នាក់ទៀតដែលដឹងពីបញ្ហានេះ បានបញ្ជាក់ថា សេវាចារកម្មអាមេរិកកំពុងវិភាគរបៀបដែលអ៊ីរ៉ង់នឹងឆ្លើយតប ប្រសិនបើប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ ប្រកាសជ័យជម្នះឯកតោភាគី។

– របាយការណ៍ដដែល បានកត់សម្គាល់ថា គោលដៅចម្បងគឺដើម្បីធ្វើយ៉ាងណា កុំឱ្យមានផលវិបាកដល់ប្រជាប្រិយភាពរបស់គណបក្យសាធារណរដ្ឋនៅក្នុងការបោះឆ្នោតពាក់កណ្ដាលអាណត្តិនៅចុងឆ្នាំនេះ បន្ទាប់ពីការបញ្ចប់សង្គ្រាមនេះ។

– ការបោះឆ្នោតពាក់កណ្តាលអាណត្តិនៅសហរដ្ឋអាមេរិកនឹងប្រព្រឹត្តទៅនៅក្នុងខែវិច្ឆិកា ហើយអ្នកសង្កេតការណ៍ជាច្រើនកំពុងព្យាករណ៍ពីការបរាជ័យសម្រាប់គណបក្សសាធារណរដ្ឋដែលកំពុងកាន់អំណាច ដែលភាគច្រើនដោយសារតែប្រតិបត្តិការមិនទំនងប្រឆាំងនឹងអ៊ីរ៉ង់ និងការកើនឡើងនៃតម្លៃប្រេងឥន្ធនៈនៅក្នុងប្រទេស៕

You might like