អ៊ីរ៉ង់ មិនទទួលស្គាល់ថាសង្គ្រាមចប់នៅឡើយទេ ខណៈអាមេរិក ចង់ប្រកាសជ័យជំនះឯកតោភាគី

អន្តរជាតិះ – អ្នកនាំពាក្យកងទ័ពសាធារណរដ្ឋអ៊ីស្លាម លោក Mohammad Akraminia បាននិយាយថា កងកម្លាំងប្រដាប់អាវុធអ៊ីរ៉ង់ មិនចាត់ទុកសង្គ្រាមជាមួយសហរដ្ឋអាមេរិកថាចប់ទាំងស្រុងនៅឡើយនោះទេ ដោយសារលក្ខខណ្ឌយោធានៅតែមានដដែល។

សូមចុច Subscribe Channel Telegram (KTN)ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
https://t.me/topnewsktn

– លោក Akraminia បានថ្លែងនៅលើកញ្ចក់ទូរទស្សន៍រដ្ឋថា យើងមិនចាត់ទុកសង្គ្រាមថាចប់ទេ។ ប្រជាជនអ៊ីរ៉ង់ នឹងធ្វើឱ្យពួកគេស្គាល់ពីផលវិបាកធ្ងន់ធ្ងរជាមួយអាវុធថ្មី និងការឆ្លើយតបដ៏លំបាក ប្រសិនបើពួកគេឈ្លានពានម្តងទៀត។

– សហរដ្ឋអាមេរិក និងអ៊ីស្រាអែល បានចាប់ផ្តើមសង្គ្រាមប្រឆាំងនឹងអ៊ីរ៉ង់នៅថ្ងៃទី ២៨ ខែកុម្ភៈ។ យោងតាមទីក្រុងតេអេរ៉ង់ ជនជាតិអ៊ីរ៉ង់ចំនួន៣,៣៧៥ នាក់ ត្រូវបានសម្លាប់ក្នុងរយៈពេល ៤០ ថ្ងៃនៃសង្គ្រាម។

– នៅថ្ងៃទី ១១ ខែមេសា ទីក្រុងតេអេរ៉ង់ និងទីក្រុងវ៉ាស៊ីនតោន បានធ្វើកិច្ចចរចាតែមិនបានជោគជ័យនៅទីក្រុងអ៊ីស្លាម៉ាបាដ។ នៅថ្ងៃទី ២១ខែមេសា លោក ត្រាំ បានបន្តបទឈប់បាញ់។ ដោយឡែក យោងតាមទូរទស្សន៍រដ្ឋអ៊ីរ៉ង់ ទីក្រុងតេអេរ៉ង់មិនមានបំណងទទួលស្គាល់ការបន្តជាឯកតោភាគីនេះនោះទេ៕

You might like