អន្តរជាតិះ – កាសែត The Wall Street Journal បានរាយការណ៍ដោយដកស្រង់ប្រភពព័ត៌មានថា លោកប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ បានណែនាំជំនួយការលោកឱ្យរៀបចំផែនការ សម្រាប់ការបិទផ្លូវទឹកអ៊ីរ៉ង់រយៈពេលយូរ ដោយរារាំងនាវាដឹកទំនិញ រួមទាំងនាវាដឹកប្រេងមិនឱ្យចាកចេញពីកំពង់ផែនោះទេ។
សូមចុច Subscribe Channel Telegram (KTN)ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
https://t.me/topnewsktn
– លោក ត្រាំ ជឿជាក់ថា ជម្រើសផ្សេងទៀតដូចជាការបន្តទម្លាក់គ្រាប់បែក ឬការបញ្ចប់ពីជម្លោះ មានហានិភ័យច្រើនជាងការបន្តបិទផ្លូវទឹក។
– មន្ត្រីអាមេរិកមួយចំនួនជំរុញឱ្យលោក បង្កើនសម្ពាធកាន់តែខ្លាំងលើទីក្រុងតេអេរ៉ង់ ខណៈពេលមួយចំនួនផ្សេងទៀតព្រមានថា ការបិទច្រកសមុទ្រហ័រមូស ឬការបន្តអរិភាពអាចប៉ះពាល់ដល់សេដ្ឋកិច្ចអាមេរិក និងប៉ះពាល់អវិជ្ជមានដល់គណបក្សសាធារណរដ្ឋនៅក្នុងការបោះឆ្នោតពាក់កណ្តាលអាណត្តិ។
– គួរបញ្ជាក់ថា មានរបាយការណ៍ថារដ្ឋបាលសហរដ្ឋអាមេរិក កំពុងពិចារណាប្រកាសជ័យជំនះជាឯកតោភាគី ដោយបារម្ភថាការបន្តជម្លោះអាចជះឥទ្ធិពលដល់ប្រជាប្រិយភាពគណបក្សកាន់អំណាច ខណៈការបោះឆ្នោតពាក់កណ្ដាលអាណត្តិជិតមកដល់៕

