ជំនួបរវាងព្រះ​ខ័ន​រាជ និងបឹងកេត ក្នុងលីគកំពូលកម្ពុជា នៅថ្ងៃ​ទី​១០ ខែ​ឧសភា ត្រូវ​​​​ផ្លាស់​ប្តូរ​ការ​​​ប្រកួតព្រោះមូលហេតុនេះ

កីឡាះ – ការ​ប្រកួត​រវាង ព្រះ​ខ័ន​រាជ​ស្វាយរៀង និង បឹងកេត ក្នុង​លីគ​កំពូល​កម្ពុជា នៅ​ថ្ងៃ​​អាទិត្យ ទី​១០ ខែ​ឧសភា ត្រូវ​​​​ផ្លាស់​ប្តូរការ​​​ប្រកួត​ ដោយសារទុកពេល​ឲ្យ ព្រះ​ខ័ន​រាជ​ស្វាយរៀង ត្រៀម​ខ្លួន​ទៅ​ប្រកួត​វគ្គ​ផ្តាច់​ព្រ័ត្រ AFC Challenge League 2025/26 ​នៅប្រទេសគុយវ៉ែត។

សូមចុច Subscribe Channel Telegram (KTN)ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
https://t.me/topnewsktn

– តាមពិតនៅ​ថ្ងៃ​អាទិត្យ ទី​៣ ខែឧសភា ព្រះ​ខ័ន​រាជ​ស្វាយរៀង ត្រូវ​ប្រកួត​ជា​មួយ អង្គរថាយហ្គឺរ នៅ​ខេត្ត​សៀមរាប ​ក្នុង​លីគ ហើយ​នៅ​​ថ្ងៃ​ទី១០ ខែឧសភា ត្រូវ​ប្រកួត​ជា​មួយ​ បឹងកេត នៅ​ក្នុង​លីគ ទៀត​ ប៉ុន្តែ​ផ្អែក​តាម​កាល​វិភាគ​ផ្លូវ​ការ​របស់វេបសាយ​ ខេមបូឌាន​ព្រីមៀរលីគ គឺ​លើក​មក​ប្រកួត​នៅ​ថ្ងៃ​ទី​៧ ឧសភា ឆ្នាំ ២០២៦ នៅ​ពហុកីឡដ្ឋាន​ជាតិ​អូឡាំពិក។

– ការ​លើក​មក​ប្រកួត​នៅ​ថ្ងៃ​ទី​ ៧ ខែ​ឧសភា គឺ​ផ្តល់​ពេល​វេលា​ឲ្យ​បាន​ច្រើន​ដល់ ព្រះ​ខ័ន​រាជ​ស្វាយរៀង ក្នុង​ការ​ត្រៀម​ខ្លួន ពី​ព្រោះ​ត្រូវ​ចំណាយ​ពេល​ធ្វើ​ដំណើរ​រាប់​រយ​គីឡូម៉ែត្រ និង​ត្រូវ​ចំណាយ​ពេល​វេលា​ឲ្យ​បាន​ច្រើន​ថ្ងៃ​នៅ​ប្រទេស​គុយវ៉ែត​ដើម្បី​បន្សាំ​នឹង​អាកាស​ធាតុ ត្រៀម​​​វគ្គ​ផ្តាច់​ព្រ័ត្រ នៅ​ថ្ងៃ​ទី​១៣ ខែ​ឧសភា នៅ​ប្រទេស​គុយវ៉ែត៕

You might like