រថភ្លើងដឹកអ្នកដំណើរបុកគ្នានៅឥណ្ឌូនេស៊ីបណ្ដាលឱ្យមានអ្នកស្លាប់ និងរងរបួសរាប់សិបនាក់

អន្តរជាតិះ – មនុស្សយ៉ាងហោចណាស់ ៤ នាក់ស្លាប់ និងរាប់សិបនាក់រងរបួស ក្នុងហេតុការណ៍រថភ្លើង ២ គ្រឿងបានបុកគ្នា កាលពីថ្ងៃចន្ទ។ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋរាយការណ៍ថា រថភ្លើង​ដឹក​អ្នកដំណើរមួយគ្រឿងឈប់ចតនៅស្ងៀម ហើយត្រូវបានរថភ្លើងដឹកអ្នកដំណើរមួយគ្រឿងទៀតដែលកំពុងមានល្បឿនបុកពីក្រោយតែម្ដង។

សូមចុច Subscribe Channel Telegram (KTN)ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
https://t.me/topnewsktn

– មន្ត្រី បាននិយាយថា ចំនួនអ្នកស្លាប់ចុងក្រោយនៅតែមិនទាន់ត្រូវបានបញ្ជាក់នៅឡើយទេ ហើយកិច្ចខិតខំប្រឹងប្រែងជួយសង្គ្រោះកំពុងដំណើរការ ដើម្បីរំដោះអ្នកដំណើរមួយចំនួនដែលជាប់គាំង។

– យោងតាម អ្នកនាំពាក្យរបស់ក្រុមហ៊ុនផ្លូវដែក KAI ដែលគ្រប់គ្រងដោយរដ្ឋ លោកស្រី Anne Purba បាននិយាយថា មនុស្ស ៣៨ នាក់ផ្សេងទៀត ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យ។

– លោកស្រី បានបន្ថែមថា KAI សូមសម្តែងការចូលរួមរំលែកទុក្ខយ៉ាងជ្រាលជ្រៅ និងចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំបំផុតចំពោះជនរងគ្រោះ និងក្រុមគ្រួសាររបស់ពួកគេ។

– យោងតាមអនុប្រធានសភាតំណាងរាស្ត្រឥណ្ឌូនេស៊ី លោកស្រី Sufmi Dasco Ahmad បានអះអាងថា ចំនួនអ្នកស្លាប់អាចនឹងកើនឡើង ខណៈទីតាំងកើតហេតុមានចម្ងាយប្រហែល ២៥ គីឡូម៉ែត្រ (១៥.៥ ម៉ាយ) ពីទីក្រុងហ្សាកាតា។

បណ្តាញដឹកជញ្ជូនសាធារណៈតាមរថភ្លើងរបស់ប្រទេសឥណ្ឌូនេស៊ីជាទូទៅមានអត្រាគ្រោះថ្នាក់ខ្ពស់ ដោយសារតែហេដ្ឋារចនាសម្ព័ន្ធចាស់ទ្រុឌទ្រោម និងការថែទាំមិនបានល្អ៕

 

You might like