អ៊ីស្រាអែល វាយប្រហារសម្លាប់មនុស្ស ១៤ នាក់នៅលីបង់ ខណៈ​បទ​ឈប់បាញ់កំពុងបន្ត

អន្តរជាតិះ -ក្រសួងសុខាភិបាលលីបង់ បានរាយការណ៍ថា ការវាយប្រហាររបស់អ៊ីស្រាអែលលើប្រទេសនេះ កាលពីថ្ងៃអាទិត្យ សម្លាប់មនុស្ស ១៤ នាក់ រួមទាំងកុមារ ២ នាក់ និងស្ត្រី ២ នាក់ និងរងរបួស ៣៧ នាក់។

– អ្នកនាំពាក្យកងកម្លាំងការពារអ៊ីស្រាអែល (IDF) បានចេញការព្រមានជម្លៀសជាបន្ទាន់លើភូមិជាច្រើននៅភាគខាងត្បូងប្រទេសលីបង់។

សូមចុច Subscribe Channel Telegram (KTN)ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
https://t.me/topnewsktn

– ក្រោយមក IDF បានបញ្ជាក់ពីការវាយប្រហាររបស់ខ្លួនដោយកាំភ្លើងធំ និងតាមអាកាសដែលកំណត់គោលដៅលើក្រុមហេសបូឡា និងទីតាំងនានានៅភាគខាងត្បូងប្រទេសលីបង់ ដែលខ្លួនអះអាងថាត្រូវបានប្រើប្រាស់ដើម្បីជំរុញការវាយប្រហារប្រឆាំងនឹងទាហាន IDF ។

– ទាហាន IDF អាយុ ១៩ ឆ្នាំម្នាក់ ត្រូវបានសម្លាប់ និង ៦ នាក់ផ្សេងទៀតរងរបួស ដោយសារការវាយប្រហារដោយយន្តហោះគ្មានមនុស្សបើករបស់ហេសបូឡាលីបង់។

– ទន្ទឹមនោះ កងកម្លាំងហេសបូឡា បានបាញ់យន្តហោះគ្មានមនុស្សបើកចំនួន ៣ គ្រឿងឆ្ពោះទៅកាន់ប្រទេសអ៊ីស្រាអែល។ នេះបើយោងតាមរបាយការណ៍របស់ IDF ប៉ុន្តែត្រូវបានស្ទាក់ចាប់ដោយកងទ័ពអាកាស។

– គួរបញ្ជាក់ថា ប្រទេសទាំង ២ នៅតែស្ថិតនៅក្រោមបទឈប់បាញ់ពាក់កណ្តាលអចិន្ត្រៃយ៍ដ៏មិនច្បាស់លាស់ដែលបានចូលជាធរមាននៅថ្ងៃទី ១៦ ខែមេសា ហើយត្រូវបានបន្តរយៈពេល ៣ សប្តាហ៍ កាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍មុន៕

 

You might like