អន្តរជាតិះ – រដ្ឋមន្ត្រីការពារជាតិម៉ាលី លោក សាឌីអូ កាម៉ារ៉ា (Sadio Camara) ត្រូវបានសម្លាប់នៅក្នុងការវាយប្រហារមួយដោយក្រុមសកម្មប្រយុទ្ធ JNIMដែលជាក្រុមសម្ព័ន្ធមិត្តរបស់អាល់កៃដា កាលពីថ្ងៃសៅរ៍កន្លងទៅ។
សូមចុច Subscribe Channel Telegram (KTN)ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
https://t.me/topnewsktn
– ការវាយប្រហារនេះបានកើតឡើងនៅឯលំនៅឋានរបស់លោក ក្នុងមូលដ្ឋានទ័ព ខាទី (Kati) ដែលស្ថិតនៅជាយរដ្ឋធានីបាម៉ាកូ (Bamako)។ លោក សាឌីអូ កាម៉ារ៉ា គឺជាមន្ត្រីជាន់ខ្ពស់ដ៏មានឥទ្ធិពលម្នាក់នៅក្នុងរដ្ឋាភិបាលម៉ាលី ហើយការបាត់បង់ជីវិតរបស់លោកនៅក្នុងមូលដ្ឋានទ័ពដ៏សំខាន់នេះ បានបង្ហាញពីការកើនឡើងនូវការគំរាមកំហែងសន្តិសុខយ៉ាងធ្ងន់ធ្ងរនៅក្នុងប្រទេសអាហ្វ្រិកខាងលិចមួយនេះ៕ (Reuters)

