អន្តត្តរជាតិះ – ព្រឹត្តិការណ៍ដ៏កក្រើកពិភពលោកមួយ បានកើតឡើងកាលពីថ្ងៃអាទិត្យ ទី២៦ ខែមេសា ឆ្នាំ២០២៦ ដោយនោះគឺជា ការបាញ់ប្រហារ អំឡុងពិធីជប់លៀងអ្នកយកព័ត៌មានសេតវិមាន ដែលរៀបចំឡើងនៅសណ្ឋាគារ Washington Hilton ហើយឥឡូវ សហរដ្ឋអាមេរិក លើកឡើងថា លោកប្រធានាធិបតី ដូណាល់ ត្រាំ និងមន្ត្រីរដ្ឋបាល គឺជាគោលដៅ នៃការវាយប្រហារនោះ។
សូមចុច Subscribe Channel Telegram (KTN)ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
https://t.me/topnewsktn
– បើតាមការលើកឡើងរបស់អគ្គមេធាវីស្តីទី Todd Blanche, វាអាចទៅរួច ដែលប្រធានាធិបតី និងមន្ត្រីរដ្ឋបាល គឺជាគោលដៅរបស់ខ្មាន់កាំភ្លើង។
– យ៉ាងណា លោក Blanche បានថ្លែងប្រាប់ទូរទស្សន៍ NBC News ថា មូលហេតុនៃការវាយប្រហារ កំពុងស្ថិតក្រោមការស៊ើបអង្កេតនៅឡើយ ខណៈផ្នែកឧក្រិដ្ឋកម្មរបស់ FBI និងអង្គភាពប្រឆាំងភេរវកម្ម កំពុងស៊ើបអង្កេតលើហេតុការណ៍នេះ។

– ជនសង្ស័យឈ្មោះ Cole Tomas Allen អាយុ ៣១ ឆ្នាំ ត្រូវបានចាប់ខ្លួនភ្លាមៗ ក្រោយបើកការបាញ់ប្រហារ នៅជិតប៉ុស្តិ៍ត្រួតពិនិត្យសន្តិសុខ អំឡុងពេលព្រឹត្តិការណ៍ ដែលមានការចូលរួមពីសំណាក់មន្ត្រីជាន់ខ្ពស់ និងអ្នកមុខអ្នកការជាច្រើនរូប។
– យោងតាមបណ្តាញសង្គម និងប្រវត្តិការងារ, Allen គឺជាគ្រូបង្រៀន វិស្វករ និងជាអ្នកបង្កើតហ្គេមវីដេអូ ដែលរស់នៅភាគខាងត្បូងរដ្ឋ California។ សារព័ត៌មាន Bloomberg ផ្សាយថា គេបានទិញកាំភ្លើងជាច្រើនដើមដោយស្របច្បាប់ មុនពេលការវាយប្រហារកើតឡើង។
– ពាក់ព័ន្ធរឿងនេះដែរ រដ្ឋអាជ្ញាសហរដ្ឋអាមេរិកប្រចាំតំបន់ Columbia គឺលោកស្រី Jeanine Pirro បានឲ្យដឹងថា Allen នឹងត្រូវប្រឈមមុខនឹងការចោទប្រកាន់នៅថ្ងៃចន្ទ រួមមានបទប្រើប្រាស់អាវុធអំឡុងពេលប្រព្រឹត្តបទឧក្រិដ្ឋហិង្សា និងការប្រើអំពើហិង្សា លើមន្ត្រីសហព័ន្ធដោយប្រើអាវុធគ្រោះថ្នាក់៕

