កងម៉ារីនអាមេរិក ១៥.០០០ នាក់បន្ថែម រួមដំណើរតាមនាវាផ្ទុកយន្តហោះ ៣ គ្រឿងទៅដល់មជ្ឈិមបូព៌ាហើយ

អន្តរជាតិះ- បញ្ជាការកណ្តាលសហរដ្ឋអាមេរិក (CENTCOM) បានបញ្ជាក់ពីការទៅដល់នៃយន្តហោះចម្បាំង រួមទាំងឧទ្ធម្ភាគចក្រជាង ២០០ គ្រឿង ក៏ដូចជានាវិក និងកងម៉ារីនចំនួន ១៥.០០០ នាក់ នៅមជ្ឈិមបូព៌ា តាមរយៈនាវាផ្ទុកយន្តហោះ ៣ ក្រុម។

សូមចុច Subscribe Channel Telegram (KTN)ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
https://t.me/topnewsktn

– CENTCOM បានបង្ហោះនៅលើ X ថា ជាលើកដំបូងក្នុងរយៈពេលជាច្រើនទសវត្សរ៍ហើយដែលនាវាផ្ទុកយន្តហោះចំនួន ៣ គ្រឿង ប្រតិបត្តិការនៅមជ្ឈិមបូព៌ាក្នុងពេលតែមួយ។ នាវាផ្ទុកយន្តហោះ USS Abraham Lincoln (CVN 72) អមដំណើរដោយនាវា USS Gerald R. Ford (CVN 78) និង USS George H.W. Bush (CVN 77) រួមមានយន្តហោះជាង ២០០ គ្រឿង និងនាវិក និងកងម៉ារីនចំនួន ១៥.០០០ នាក់ ធ្វើដំណើរដល់មជ្ឈិមបូព៌ាហើយ។

– យោងតាម CENTCOM ក៏បានជូនដំណឹងថា នាវា USS George H. W. Bush បានចូលដល់តំបន់ដែលត្រូវឈរជើងហើយ។ ដោយឡែក សារព័ត៌មាន USNI News រាយការណ៍ដោយដកស្រង់ប្រភពពីមន្ទីរបញ្ចកោណថា នាវាផ្ទុកយន្តហោះ USS Gerald R. Ford ដែលចូលរួមក្នុងប្រតិបត្តិការនៅវេណេស៊ុយអេឡា និងអ៊ីរ៉ង់ បានឆ្លងកាត់ព្រែកជីកស៊ុយអេ រួចចូលទៅសមុទ្រក្រហមហើយ។ ខណៈនាវាផ្ទុកយន្តហោះ USS Abraham Lincoln គ្រឿងចុងក្រោយកំពុងប្រតិបត្តិការនៅសមុទ្រអារ៉ាប់៕

 

 

You might like