ម៉ាក្រុង ចាត់ទុកអាមេរិកថាជាសម្ព័ន្ធមិត្តដែល “មិនអាចទុកចិត្តបាន”

អន្តរជាតិះ- ប្រធានាធិបតីបារាំងលោក អេម៉ានូអែល ម៉ាក្រុង បាននិយាយថា លោក មិនចាត់ទុកទីក្រុងវ៉ាស៊ីនតោនថាជាដៃគូដែលអាចទុកចិត្តបានទាំងស្រុងដូចមុននោះទេ។

សូមចុច Subscribe Channel Telegram (KTN)ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
https://t.me/topnewsktn

– លោក ម៉ាក្រុង បានលើកឡើងក្នុងអំឡុងពេលជជែកពិភាក្សាមួយនៅទីក្រុងអាថែន ប្រទេសក្រិក ដែលរៀបចំដោយកាសែត Kathimerini ថា វាច្បាស់ណាស់សម្រាប់មនុស្សគ្រប់គ្នាដែលថា មហាអំណាចលេខមួយរបស់ពិភពលោកគឺសហរដ្ឋអាមេរិក ហើយដោយសារតែកត្តានេះ ទើបមានប្រទេសជាច្រើនចង់ធ្វើជាសម្ព័ន្ធមិត្ត។

– លោក បានបន្ថែមថា ប៉ុន្តែសម្ព័ន្ធមិត្តអាមេរិកពេលនេះ មិនគួរឱ្យទុកចិត្តដូចពីមុននោះទេ។ តាមគំនិតរបស់លោក នៅពេលនេះ គ្មាននរណាម្នាក់អាចចាត់ទុកសហរដ្ឋអាមេរិកជាសម្ព័ន្ធមិត្តដែលអាចពឹងផ្អែកបានពេញលេញនោះទេ។

– ទន្ទឹមនោះ លោក ម៉ាក្រុង បន្តថា សហរដ្ឋអាមេរិក នឹងឈប់ការពារអឺរ៉ុបក្នុងទស្សនៈរយៈពេលវែងទៀតហើយ។

– ការលើកឡើងរបស់លោក ម៉ាក្រុង គឺចង់សំដៅដល់សង្គ្រាមនៅមជ្ឈិមបូព៌ា គឺការវាយប្រហាររបស់អាមេរិកលើអ៊ីរ៉ង់ដែលនាំឱ្យសេដ្ឋកិច្ចពិភពលោករង្គោះរង្គើហើយអាចឈានដល់វិបត្តិ បើជម្លោះនៅតែបន្តអូសបន្លាយ៕

 

You might like