អន្តរជាតិះ- មន្ត្រីរបស់អង្គការណាតូ បាននិយាយថា បច្ចុប្បន្ន មិនមានបទប្បញ្ញត្តិណាមួយក្នុងការព្យួររដ្ឋជាសមាជិក ឬបណ្តេញចេញពីសម្ព័ន្ធភាពនោះទេ។
សូមចុច Subscribe Channel Telegram (KTN)ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
https://t.me/topnewsktn
– ការលើកឡើងនេះ កើតឡើងបន្ទាប់ពីមានរបាយការណ៍ដែលថា សហរដ្ឋអាមេរិក កំពុងស្វែងរកការព្យួរប្រទេសអេស្ប៉ាញ ជុំវិញជំហររបស់ទីក្រុងម៉ាឌ្រីដពាក់ព័ន្ធនឹងការគាំទ្រក្រុងវ៉ាស៊ីនតោនក្នុងសង្គ្រាមអ៊ីរ៉ង់។

– យោងតាមការដកស្រង់សម្តីមន្ត្រីអាមេរិកម្នាក់ បានឱ្យដឹងថា បទបញ្ញត្តិផ្ទៃក្នុងរបស់មន្ទីរបញ្ចកោណ ស្នើវិធានការសម្រាប់សហរដ្ឋអាមេរិក ដើម្បីដាក់ទណ្ឌកម្មសម្ព័ន្ធមិត្តណាដែលខ្លួនជឿថាបរាជ័យក្នុងការគាំទ្រយុទ្ធនាការរបស់ខ្លួនប្រឆាំងអ៊ីរ៉ង់។
– មន្ត្រីណាតូម្នាក់ បានប្រាប់ឱ្យដឹងថា សន្ធិសញ្ញាបង្កើតសម្ព័ន្ធមិត្តមិនមានការព្រាងទុកមុននូវបទប្បញ្ញត្តិណាមួយ ជុំវិញការបណ្ដេញ ឬព្យួររដ្ឋជាសមាជិកនោះទេ។
– ទន្ទឹមនោះ មេដឹកនាំអេស្ប៉ាញ ក៏បានបដិសេធរបាយការណ៍នេះផងដែរ។
– ដោយឡែក លោកស្រី Kingsley Wilson លេខាធិការសារព័ត៌មានមន្ទីរបញ្ចកោណ បានលើកឡើងថា ទោះបីជាសហរដ្ឋអាមេរិក ខិតខំធ្វើអ្វីគ្រប់យ៉ាងសម្រាប់សម្ព័ន្ធភាពនេះក៏ដោយ ក៏រដ្ឋជាសមាជិកប្លុកនេះ មិនស្ថិតនៅក្នុងជំហរមួយសម្រាប់អាមេរិកនោះទេ។
– គួរបញ្ជាក់ថា អំឡុងសង្គ្រាមក្ដៅគគុកជាមួយអ៊ីរ៉ង់ លោកប្រធានាធិបតីអាមេរិក បានទទូចឱ្យរដ្ឋជាសមាជិកនៃអង្គការណាតូជួយគាំទ្រជំហរក្រុងវ៉ាស៊ីនតោន ប៉ុន្តែមិនមានប្រទេសណាមួយលូកដៃនោះទេ៕

