ចិន ប្រកែកថាមិនបានដឹកអាវុធឱ្យអ៊ីរ៉ង់ តាមកប៉ាល់ដែលត្រូវអាមេរិករឹបអូសនោះទេ

អន្តរជាតិះ- ប្រទេសចិន បានបដិសេធការអះអាងនៅក្នុងការកត់សម្គាល់របស់លោកប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ ថាកប៉ាល់មានដោតទង់ជាតិអ៊ីរ៉ង់មួយគ្រឿង ដែលត្រូវយោធាសហរដ្ឋអាមេរិកស្ទាក់ចាប់ ទំនងជាកំពុងដឹកជញ្ជូនសព្វាវុធពីប្រទេសចិនឆ្ពោះទៅកាន់ទីក្រុងតេហេរ៉ង់។

សូមចុច Subscribe Channel Telegram (KTN)ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
https://t.me/topnewsktn

– អ្នកនាំពាក្យក្រសួងការបរទេសចិន លោក Guo Jiakun បានថ្លែងនៅក្នុងសន្និសីទសារព័ត៌មានមួយថា ប្រទេសចិន ប្រឆាំងយ៉ាងដាច់អហង្ការ ជុំវិញការចោទប្រកាន់ និងការកត់សម្គាល់ណាមួយដែលគ្មានមូលដ្ឋានជាក់ស្តែង ពាក់ព័ន្ធនឹងការចរាចរណ៍អាវុធតាមកប៉ាល់ឆ្លងកាត់ច្រក Hormuz ដែលកំពុងត្រូវបានរឹតបន្តឹង។

– ទោះជាយ៉ាងណា លោក ក៏បានសង្កត់ធ្ងន់ផងដែរថា ពាណិជ្ជកម្មអន្តរជាតិធម្មតា និងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចមិនគួរត្រូវបានជ្រៀតជ្រែក ឬការរារាំងណាមួយឡើយ ថែមទាំងការរឹបអូស និងឆែកឆេរ។

– លោក ត្រាំ បាននិយាយថា លោក មានការភ្ញាក់ផ្អើលចំពោះការសម្រេចចិត្តរបស់ប្រទេសចិនក្នុងការផ្គត់ផ្គង់អាវុធមួយចំនួនដល់អ៊ីរ៉ង់ ក្នុងអំឡុងពេលប្រតិបត្តិការយោធារវាងសហរដ្ឋអាមេរិក និងអ៊ីស្រាអែលប្រឆាំងនឹងសាធារណរដ្ឋអ៊ីស្លាមមួយនេះ។ ការលើកឡើងរបស់មេដឹកនាំអាមេរិករូបនេះ គឺសំដៅទៅដល់ភស្ដុតាងនៃទំនិញមួយចំនួនដែលត្រូវបានគេរកឃើញនៅលើកប៉ាល់អ៊ីរ៉ង់មួយគ្រឿង ដែលត្រូវយោធាអាមរិករឹបអូសនៅច្រក Hormuz ៕

 

 

You might like