អន្តរជាតិះ- ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានចេញបញ្ជាឱ្យកងទ័ពជើងទឹកសហរដ្ឋអាមេរិកបាញ់កម្ទេចរាល់ទូករបស់អ៊ីរ៉ង់ណាដែលព្យាយាមដាក់មីននៅក្នុងដែនទឹកនៃច្រកសមុទ្រហ័រមូសព្រមទាំងបង្កើនសកម្មភាពបោសសម្អាតមីនរបស់អាមេរិកឱ្យបានបីដងបន្ថែមទៀត។
សូមចុច Subscribe Channel Telegram (KTN)ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
https://t.me/topnewsktn
– នៅក្នុងសារបង្ហោះលើបណ្តាញសង្គម Truth Social លោក ត្រាំ បានសង្កត់ធ្ងន់ថា កងទ័ពជើងទឹកអាមេរិក ត្រូវតែបាញ់កម្ទេចដោយគ្មានការស្ទាក់ស្ទើរចំពោះរាល់ទូក ទោះបីជាទូកតូចៗក៏ដោយប្រសិនបើត្រូវបានរកឃើញថាកំពុងដាក់គ្រាប់មីននៅក្នុងច្រកសមុទ្រដ៏សំខាន់មួយនេះ។លោកបានអះអាងជាថ្មីទៀតថា បច្ចុប្បន្ននាវាចម្បាំងរបស់អ៊ីរ៉ង់សរុបចំនួន ១៥៩ គ្រឿងបានលិចទៅបាតសមុទ្រអស់ទៅហើយ។
– បន្ថែមពីលើបញ្ជាវាយប្រហារលោកប្រធានាធិបតីក៏បានបង្គាប់ឱ្យបង្កើនសកម្មភាពបោសសម្អាតមីនរបស់អាមេរិកនៅក្នុងច្រកសមុទ្រហ័រមូសឡើងដល់កម្រិតបីដងធៀបនឹងកម្រិតបច្ចុប្បន្ន។ លោកបានបញ្ជាក់ថា សកម្មភាពបោស សម្អាតមីនកំពុងត្រូវបានអនុវត្តយ៉ាងសកម្មហើយលោកបានបញ្ជាឱ្យបង្កើនល្បឿននៃកិច្ចការងារនេះដើម្បីធានាបាននូវសុវត្ថិភាពសម្រាប់នាវាចរណ៍ឡើងវិញ៕

